ជំរុញខ្លាំងការអនុវត្តន៍គោលនយោបាយច្បាប់ស្ដីពីការគ្រប់គ្រង និង​ប្រើប្រាស់​ទុនកម្ចីបរទេស

(VOVWORLD) -គណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទើបនឹងចេញផ្សាយសេចក្ដីសម្រេចិត្តស្ដីពីភារកិច្ចមួយចំនួន និងដំណោះស្រាយបន្តជំរុញខ្លាំងការអនុវត្តន៍គោលនយោបាយច្បាប់អំពីការគ្រប់គ្រង និងប្រើប្រាស់ទុនកម្ចីបរទេស។ 
ជំរុញខ្លាំងការអនុវត្តន៍គោលនយោបាយច្បាប់ស្ដីពីការគ្រប់គ្រង និង​ប្រើប្រាស់​ទុនកម្ចីបរទេស - ảnh 1 ការត្រួតពិនិត្យគ្រឿងម៉ាស៊ីននៅរោងចក្រថាមពល Thai Binh  1  (រូបថត Lam Lam / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

តាមនោះ ដើម្បីសុក្រឹតគោលនយោបាយ ច្បាប់ និងធានាការពង្រីកប្រកបដោយប្រសិទ្ធភាពនូវការគ្រប់គ្រង ប្រើប្រាស់ប្រភពទុនកម្ចីពីបរទេស និងរក្សាររឹងមាំវិន័យហិរញ្ញវត្ថុនោះ គណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើឲ្យរដ្ឋាភិបាលគប្បីផ្ដោតលើការត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធច្បាប់ និងស្ថានភាពលាតត្រដាងអនុវត្តន៍រាល់បទបញ្ញត្តិរបស់ច្បាប់អំពីប្រភពទុនកម្ចីបរទេស  បន្តសុក្រឹតរាល់បទបញ្ញត្តិច្បាប់អំពីការប្រមូលផ្ដុំ គ្រប់គ្រងទុនកម្ចី ODA ទុនកម្ចីអនុគ្រោះបរទេស ព្រមទាំងធ្វើការសិក្សាស្រាវជ្រាវ សុក្រឹត និងដាក់ជូនរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់វិនិយោគសាធារណ ឲ្យសមស្របនឹងរដ្ឋធម្មនុញ្ញ និងមានភាពស្របគ្នាជាមួយច្បាប់ថវិការដ្ឋ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានកសាងយុទ្ធសាស្ត្រប្រមូលទុនកម្ចីបរទេសឲ្យសមស្របនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃប្រទេសជាតិ លក្ខណៈ និងកម្រិតអនុគ្រោះនៃប្រភពទុនកម្ចីសម្រាប់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ