ជំរុញខ្លាំងទំនាក់ទំនងរវាងបណ្តាតំបន់នៃប្រទេសទាំងពីរវៀតណាម-ម៉ុងហ្គោលី
|
ជំរុញទំនាក់ទំនងរវាបណ្តាតំបន់នៃប្រទេសទាំងពីរវៀតណាម-ម៉ុងហ្គោលី
(រូបថតៈTTXVN ) |
(VOVworld)-នាថ្ងៃទី២៤វិច្ឆិកា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
លោក Le Hoang Quan បានទទួលជួបសន្ទនាជាមួយប្រធានាធិបតី ម៉ុងហ្គោលី
លោក Tsakhiagin Elbegdorj រួមទាំងគណៈប្រតិភូជាន់ខ្ពស់ម៉ុង ហ្គោលីដែល
កំពុងមានដំណើទស្សនកិច្ចវៀតណាម។ នៅទីនេះ លោក Le Hoang Quan អះ
អាងថា ទីក្រុងហូជីមិញនឹងខំប្រឹងប្រែងរួមចំណែកអភិវឌ្ឍន៌ ប្រកបដោយជោគ
ជ័យរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរ
វៀតណាម-ម៉ុងហ្គោលី។
ប្រធានាធិបតីម៉ុងហ្គោលីលោក Tsakhiagin Elbegdorj គំាទ្រកាផ្តើមគំនិត ត្រៀបចំការចងសម្ព័ន្ធសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ ជាមួយរដ្ឋធានីUlan
Bator ព្រមទាំងអះអាងថា ថ្នាក់ដឹកនាំរដ្ឋធានី Ulan Bator ក៏មានគោល បំណងជម្រុញកិច្ចសហប្រតិបត្តិការ ចងសម្ព័ន្ធភាពជាមួយទីក្រុងហូជីមិញលើ គ្រប់វិស័យផងដែរ។នាថ្ងៃទី២៤វិច្ឆិកាប្រធានាធិបតី ម៉ុងហ្គោលីលោក Tsakhiagin
Elbegdorj បានចាកចេញពីទីក្រុងហូជីមិញបញ្ចប់ដំណើរទស្សកិច្ចនៅប្រទេស
វៀតណាមប្រកបដោយជោគជ័យ៕