ជំរុញដំណើរការផ្លាស់ប្ដូរឌីជីថល៖ ឱកាសដើម្បីលើកកំពស់ចំណាត់ថ្នាក់ជាតិ

(VOVWORLD) - នាថ្ងៃទី១៦ ខែធ្នូ សមាគមន៍អ៊ីនធឺណិតវៀតណាមបានរៀបចំសិក្ខា សាលានិងពិព័រណ៍ទិវាអ៊ីនធឺណិតវៀតណាមឆ្នាំ២០២០ ក្រោមមូលបទ “ប្រែក្លាយសេចក្ដីប្រាថ្នាផ្លាស់ប្ដូរឌីជីថលរបស់វៀតណាមទៅជាការពិត”។
ជំរុញដំណើរការផ្លាស់ប្ដូរឌីជីថល៖ ឱកាសដើម្បីលើកកំពស់ចំណាត់ថ្នាក់ជាតិ - ảnh 1ទិដ្ឋភាពនៃព្រឹត្តិការណ៍ ទិវាអ៊ីនធឺណិត វៀតណាមឆ្នាំ២០២០។ (រូបថត៖ TTXVN) 

កម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ២០៣០ បានកំណត់យ៉ាងច្បាស់នូវ សសរស្ដម្ភទាំង៣នោះគឺរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល ដែលក្នុងនោះជំរុញដំណើរការផ្លាស់ប្ដូរ ឌីជិថលលើវិស័យនីមួយៗ ផ្នែកនីមួយៗ និងមូលដ្ឋាននីមួយៗ ព្រមទាំង ចាត់ទុកថា នេះជាឱកាសដើម្បីលើកកំពស់ចំណាត់ថ្នាក់ជាតិផងដែរ។ លោក Vu Hoang Lien ប្រធានសមាគមន៍អ៊ីនធឺណិត វៀតណាម បានសង្កត់ធ្ងន់ថា៖ “នាបច្ចុប្បន្ន វៀតណាមត្រូវបានវាយតម្លៃថា ជាប្រទេសមួយក្នុង ចំណោមប្រទេសប្រើប្រាស់អ៊ីនធឺណិតច្រើនបំផុតទាំង២០។ អ៊ីនធឺណិតបាន ក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីមួយនៃការផ្លាស់ប្ដូរឌីជីថលតាមនិន្នាការរួមរបស់ពិភពលោក ហើយជាពិសេស ក៏ជាចំណុចសំខាន់មួយក្នុងការអភិវឌ្ឍ របស់វៀតណាមផងដែរ”។

ចំណែកឯលោក Nguyen Huy Dung អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិង ទូរគមនាគមន៍ បានឲ្យដឹងថា៖ “ឆ្នាំ២០២០ជាឆ្នាំដែលយើងចាប់ផ្ដើមកម្មវិធីផ្លាស់ប្ដូរឌីជិថលជាតិ។ ការ រីកចម្រើននៃបច្ចេកវិទ្យាឌីជី ថលអនុញ្ញាតឲ្យយើងនាំសកម្មភាពទាំងអស់ របស់ខ្លួនទៅលើលំហអ៊ីនធឺណិត។ ការបន្លាស់ទីនេះកំពុងប្រព្រឹត្តទៅយ៉ាង ឆាប់រហ័ស។ ដើម្បីប្រែក្លាយបំណងប្រាថ្នាអភិវឌ្ឍប្រទេសជាតិទៅជាការពិត វៀតណាមត្រូវតែក្ដាប់ជាប់ឱកាសនេះដើម្បីអនុវត្តការផ្លាស់ប្ដូរឌីជីថលឲ្យបានឆាប់រហ័សជាងទៀត ខ្លាំងក្លាជាងទៀត និងទូលំទូលាយជាងទៀត”។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ វៀតណាមកំពុង ឈរចំណាត់ថ្នាក់ទី៨៦ស្ដីពី សន្ទស្សន៍រដ្ឋាភិបាលឌីជីថលក្នុងឆ្នាំ២០១៩ កើន២កាំបើប្រៀបធៀបនឹងឆ្នាំ២០១៨ ហើយកំពុងឈរចំណាត់ថ្នាក់ទី៦នៅ តំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ