ជំរុញដំណោះស្រាយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកវៀតណាម
(VOVWORLD) - វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគោលនយោបាយឆ្លងដែន ត្រូវបានស្ដារឡើងវិញយ៉ាងឆាប់បំផុតនៅលើពិភពលោកចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ ដោយការចាប់ផ្តើមឡើងវិញនូវការផ្ដល់ទិដ្ឋាការ និងគោលនយោបាយលើកលែងទិដ្ឋាការជាមួយប្រទេសដទៃទៀត។
ភ្ញៀវទេសចរអន្តរជាតិនៅវៀតណាម។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ១១ សីហា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ របស់ក្រសួងការបរទេស ចែករំលែកព័ត៌មានស្តីពីការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ទីផ្សារវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគោលនយោបាយឆ្លងដែន ត្រូវបានស្ដារឡើងវិញយ៉ាងឆាប់បំផុតនៅលើពិភពលោកចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ ដោយការចាប់ផ្តើមឡើងវិញនូវការផ្ដល់ទិដ្ឋាការ និង
គោលនយោបាយលើកលែងទិដ្ឋាការជាមួយប្រទេសដទៃទៀត។ វៀតណាមត្រូវបានគេចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលមានគោលនយោបាយឆ្លងដែនងាយស្រួលបំផុតក្រោយពីជំងឺរាតត្បាតកូវីដ-១៩។ ដើម្បីជំរុញការងើបឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យទេសចរណ៍ ស្ថាប័នមានសមត្ថកិច្ចនិងមូលដ្ឋាននានារបស់វៀតណាមបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់លើការកសាងបរិយាកាសទេសចរណ៍បៃតង ភ្ជាប់ការអភិវឌ្ឍទេសចរណ៍ជាមួយការអភិរក្ស ពង្រីកតម្លៃនិងអត្តសញ្ញាណវប្បធម៌របស់ប្រទេសជាតិ លើកកំពស់គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ គុណភាពនៃធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ឲ្យស្របតាមតម្រូវការរបស់ភ្ញៀវទេសចរ; បង្កើនការផ្សព្វផ្សាយអំពីទេសចរណ៍វៀតណាមទៅកាន់ពិភពលោក ជាពិសេសទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទំនើប ជាមួយនឹងខ្លឹមសារប្រកបដោយភាពច្នៃប្រឌិត និងព័ត៌មានកាន់តែទាក់ទាញ។ នេះក៏ជាទស្សនៈនិងទិសដៅរបស់ក្រសួងវប្បធម៌ កីឡា និងទេស
ចរណ៍នាពេលខាងមុខផងដែរ។ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ក្រសួងការបរទេសនឹងបន្តសម្របសម្រួលជាមួយក្រសួងនគរបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវនិងកសាងគោលនយោបាយចេញចូលព្រំដែនឲ្យបានសមស្របទៅនឹងស្ថានភាពថ្មី ក៏ដូចជាបទប្បញ្ញត្តិបច្ចុប្បន្នផងដែរ៕