ជំរុញថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម - កម្ពុជា

(VOVWORLD) -នៅខាងក្រៅកិច្ចប្រជុំជាប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិកលើកទី ២៧ (APEC-27) នោះ នាថ្ងៃទី ១៥ ខែមករា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបជាមួយសម្រេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជំរុញថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម - កម្ពុជា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបជាមួយសម្រេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា 

នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវជំនឿជាក់ថាក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលគណបក្សប្រជាជន (CPP) ជាស្នូលនោះ ប្រទេសកម្ពុជានឹងបន្តសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ប្រជាជនកម្ពុជាបន្តទទួលបានសមិទ្ធផលដ៏ធំធេងថែមទៀតក្នុងបុព្វហេតុកសាងប្រទេសជាតិវិបុលភាព មានតួនាទី និងឋានៈកាន់តែខ្ពស់នៅក្នុងតំបន់ និងលើពិភពលោក។

រំលឹកអំពីការដែលប្រទេសទាំងពីរបានរួមសហការរៀបចំរាល់កិច្ចប្រជុំប្រកបដោយជោគជ័យនារយៈពេលកន្លងទៅ ក្នុងនោះមាន ពិធីរំលឹកខួបលើកទី ៤០ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពត (ថ្ងៃទី ៧ មករា) នោះ សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីបានអះអាងថា កម្ពុជាមានការអភិវឌ្ឍន៍ដូចសព្វនេះ គឺមិនអាចកាត់ផ្ដាច់ពីការជួយឧតប្ថម្ភគាំទ្ររបស់វៀតណាមឡើយ។ សម្ដេចហ៊ុនសែនបានចាត់ទុកថា នាពេលខាងមុខ ប្រទេសទាំងពីរគប្បីបន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជាឲ្យកាន់តែអភិវឌ្ឍន៍ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ