ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងអ៊ីរ៉ង់
|
ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងអ៊ីរ៉ង់ |
(VOV)_ ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអ៊ីរ៉ង់លោកHassan Rouhani
នៅវេលាម៉ោង១៨.១៥នាទីថ្ងៃទី១៣មិនា (តាមម៉ោងតេហ៉េរ៉ង់) ពោលគឺ ម៉ោង១០
យប់ថ្ងៃទី១៣មិនាតាមម៉ោងហាណូយ ប្រធានរដ្ឋ Truong Tan Sang និងភរិយា រួម
ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដល់ព្រលានយន្តហោះ
Mehrabdចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋប្រទេសអ៊ីរ៉ង់ ពីថ្ងៃទី១៣មិនា ដល់ថ្ងៃទី
១៦មិនា។ នៅក្នុងជំនួបពិភាក្សា បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang និងប្រធានាធិបតីអ៊ីរ៉ង់ បានឯកភាពត្រូវជំរុញការផ្លាស់ប្តូរគណៈ
ប្រតិភូ និងជំនួបប្រាស្រ័យជាន់ខ្ពស់ រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូប
ក៏បានឯកភាពចែករំលែកគោលជំហរអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ
ពិសេសគឺនៅអង្គការសហប្រជាជាតិ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកានិង
អង្គការអន្តរជាតិនានា ។ ភាគីទាំងពីរក៏បានឯកភាព ជំរុញថែមទៀតទំនាក់ទំនង
សហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងខំប្រឹងប្រែងលើក
កំពស់តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ពីរពាន់លានដុល្លារអាមេរិក ក្នុង
រយៈពេល៥ឆ្នាំខាងមុខនេះ។
ថ្លែងមតិបន្ទាប់ពីជំនួបសន្ទនា ប្រធានរដ្ឋ លោក Truong Tan Sang បានសង្កត់
ធ្ងន់ថា៖ ភាគីទាំងពីរបានឯកភាព អំពីទិសដៅ និងវិធានការសហប្រតិបត្តិការក្នុង
ដំណាក់កាលខាងមុខនេះ ប្រកបដោយប្រសិទ្ធិភាព ស៊ីជំរៅនិងជាក់ស្ដែង៖
“ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពយ៉ាងខ្ពស់ ថាត្រូវប្រមូលផ្តុំថែម
ទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ នាំតំលៃ
ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥
ឆ្នាំខាងមុខនេះ។ យើងខ្ញុំក៏បានឯកភាពបង្កលក្ខណះងាយស្រួលសំរាប់អង្គភាព
អាជីវកម្មនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគក្នុង
វិស័យដែលភាគីទាំងពីរមានឧត្តមភាព។ យើងខ្ញុំក៏បានអះអាងនូវសារសំខាន់
នៃកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងជួបប្រាស្រ័យប្រជាជន។ ខ្ញុំជឿជាក់ថា៖
កិច្ចសហប្រិតបត្តិការមិត្តភាពប្រពៃណី រួមជាមួយការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ
នៃប្រទេសទាំងពីរ ជាឧត្តមភាព កម្លាំងចលនាថ្មី ជំរុញខ្លាំងទំនាក់ទំនងសហប្រ
តិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងអ៊ីរ៉ង់។”
ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃទី១៤មិនា ប្រធានរដ្ឋវៀត
ណាម លោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់
Ali Larijani និងក្រុមប្រឹក្សាយល់ដឹងសម្របសម្រូល Rafsanjani ផងដែរ៕