ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកឲ្យមានការរីកចម្រើនកាន់តែស៊ីជម្រៅ

(VOVWORLD) - នាថ្ងៃទី១៥ មករា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាម លោក Pham Binh Minh បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien។

ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកឲ្យមានការរីកចម្រើនកាន់តែស៊ីជម្រៅ - ảnh 1ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh។ (រូបថត៖ baoquocte.vn)
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh និងលោកទីប្រឹក្សាសន្តិ សុខជាតិ Robert O’Brien បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍដ៏ខ្លាំងក្លា គ្រប់ជ្រុងជ្រោយលើគ្រប់ វិស័យ ព្រមទាំងឯកភាពគ្នាលើការបន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ ជ្រុងជ្រោយវៀតណាម-អាមេរិកឲ្យមានការរីកចម្រើនប្រកបដោយស្ថិរភាព កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយឈរលើមូលដ្ឋាននៃការគោរព ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី ប្រព័ន្ធនយោបាយរបស់គ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមកផងដែរ។
        លោកទីប្រឹក្សាសន្តិសុខជាតិ Robert O’Brien បានអះអាងថា អាមេរិក គាំទ្រចំពោះប្រទេស វៀតណាមមួយដ៏ “ខ្លាំងមាំមួន ឯករាជ្យនិងសម្បូរ រុងរឿង” ដែលរួមចំណែកយ៉ាងសកម្មដល់ការធានាសន្តិភាព ស្ថិរភាព កិច្ច សហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ