ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឥណ្ឌា
(VOVWORLD) - គណៈបក្ស BJP ឥណ្ឌា បានបញ្ជាក់នូវការគោរពនិងគោលបំណង ចង់ពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយបក្សកុម្មុយនិស្តវៀតណាម។ ភាគីទាំង ពីរបានចែករំលែកទស្សនៈអំពីបញ្ហាតំបន់និងអន្តរជាតិនានាដែលជាកង្វល់រួម ក៏ដូច ជាវិធានការ ទិសដៅដើម្បីជំរុញទំនាក់ទំនងរវាងបក្សទាំងពីរនាពេលខាងមុខ ចូលរួម ចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងវៀតណាមនិងឥណ្ឌា។
នាល្ងាចថ្ងៃទី២០ ខែមករា នៅក្នុងកិច្ចពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោកបណ្ឌិត Vijay Chauthaiwale ប្រធានគណៈកម្មាធិការអន្តរជាតិនៃគណៈបក្ស ប្រជាជនឥណ្ឌា (BJP) និងលោក Ravishandar Prasad សមាជិកសភាជាន់ខ្ពស់នៃ គណៈបក្ស BJP លោក Le Hoai Trung ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម បានអបអរសាទរចំពោះគណៈបក្ស BJP និងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តី Narendra Modi អំពីសមិទ្ធផលនានាក្នុងការដឹកនាំប្រទេស ជាតិ ជាពិសេសគឺការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ-១៩និងការស្ដារ អភិវឌ្ឍសេដ្ឋកិច្ច ឡើងវិញ។ រីឯខ្លួនវិញ បណ្ដាតំណាងនៃគណៈបក្ស BJP បានអបអរសាទរចំពោះ ជោគជ័យនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ហើយសម្ដែង ក្ដីសប្បាយរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បក្សទាំងពីរ នាពេលកន្លងមក។ គណៈបក្ស BJP ឥណ្ឌា បានបញ្ជាក់នូវការគោរពនិងគោលបំណង ចង់ពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយបក្សកុម្មុយនិស្តវៀតណាម។ ភាគីទាំង ពីរបានចែករំលែកទស្សនៈអំពីបញ្ហាតំបន់និងអន្តរជាតិនានាដែលជាកង្វល់រួម ក៏ដូច ជាវិធានការ ទិសដៅដើម្បីជំរុញទំនាក់ទំនងរវាងបក្សទាំងពីរនាពេលខាងមុខ ចូលរួម ចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងវៀតណាមនិងឥណ្ឌា៕