ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងម៉ូសំប៊ិក
(VOVWORLD) - នៅថ្ងៃថ្ងៃទី១០ ខែកញ្ញា អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan នឹងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋម៉ូសំប៊ុក តបតាមការ អញ្ជើញរបស់នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក Adriano Maleiane។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan។ (រូបថត៖ congthuong.vn) |
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក លោក Pham Hoang Kim បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចរបស់លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បន្តអះអាងនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងវៀត ណាម និងម៉ូសំប៊ិក។ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេល ខាងមុខគឺធំធេងណាស់ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ម៉ូសំប៊ិកមាន ប្រៀបខ្លាំងលើធនធានធម្មជាតិ ជលផល កម្លាំងពលករមានតម្លៃប្រកួតប្រជែង... ខណៈដែលវៀតណាមមានប្រៀបខ្លាំងក្នុងវិស័យកសិកម្ម សិប្បកម្មវិចិត្រសិល្បៈ ជលផល និងកម្លាំងពលករ។ ខឿនសេដ្ឋកិច្ចទាំងពីរបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរយកចិត្តទុកដាក់ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន សហគ្រាសត្រូវបានជំរុញ។ ទាំងនេះគឺជាកត្តា អំណោយផលដើម្បីអភិវឌ្ឍន៍និងពង្រីកទំនាក់ទំនងវៀតណាម - ម៉ូសំប៊ិក កាន់តែខ្លាំងក្លាថែមទៀត។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan នឹងជួបពិភាក្សាការងារជាមួយសមភាគីម៉ូសំប៊ិកលោក Adriano Afonso Maleiane; ជួបសម្តែងការគួរសមជាមួយលោកប្រធានាធិបតី Filipe Nyusi និង លោកស្រីប្រធានរដ្ឋសភា Esperanca Bias; ជួបជាមួយប្រធានក្រុមប្រឹក្សាក្រុង Maputo ទៅទស្សនាទីស្នាក់ការក្រុមហ៊ុន Movitel (Viettel); ជួបជាមួយប្រធាន សហព័ន្ធសមាគមសេដ្ឋកិច្ច (CTA) និងសហគ្រាសម៉ូសំប៊ិកមួយចំនួន៕