ជំរុញទំនាក់ទំនងមិត្តភាពរវាងរដ្ឋសភាទាំង២នៃវៀតណាមនិងអ៊ុយរូហ្គាយប្រកបដោយជាក់ស្ដែងនិងប្រសិទ្ធភាព

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung នារសៀលថ្ងៃទី១៨ មករា គណៈប្រតិភូសភាជាន់ទាបនៃសាធារណៈរដ្ឋ
អ៊ុយរូហ្គាយខាងកើត ដឹកនាំដោយប្រធានសភាលោក Anibal Pereya បានទៅ
អញ្ជើញមកកាន់រដ្ឋធានីហាណូយ ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត
ណាមចាប់ពីថ្ងៃទី១៨ដល់ទី២២ មករា។
នាព្រឹកថ្ងៃទី១៩ មករា នៅរដ្ឋធានីហាណូយ បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភា
វៀតណាមលោក Nguyen Sinh Hung និងប្រធានសទភាជាន់ទាបអ៊ុយរូហ្គាយ
លោក Anibal Pereya បានជួបចរចារនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ
ប្រតិបតិ្តការវាងស្ថាប័ននិតិបញ្ញត្តិទាំង២។

ជំរុញទំនាក់ទំនងមិត្តភាពរវាងរដ្ឋសភាទាំង២នៃវៀតណាមនិងអ៊ុយរូហ្គាយប្រកបដោយជាក់ស្ដែងនិងប្រសិទ្ធភាព - ảnh 1
ជំនួបចរចាររវាងគណៈប្រតិភូរដ្ឋសភានៃប្រទេសទាំង២វៀតណាមនិងអ៊ុយរូហ្គាយ


នៅជំនួបចរចារនេះ លោក Nguyen Sinh Hung បានអះអាងថា វៀតណាមមាន
គោលបំណងសហប្រតិបតិ្តការជាមួយរដ្ឋសភាអ៊ុយរូហ្គាយ ក្នុងទំនាក់ទំនង
ទ្វេភាគីក៏ដូចជានៅវេទិការអន្តរជាតិផងដែរ។លោក Nguyen Sinh Hung បាន
ស្នើឲ្យភាគីទាំង២សកម្មសហការ ស្ថាបនា និងលាតត្រដាងអនុវត្តប្រកបដោយ
ប្រសិទ្ធភាពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា បង្កើនការផ្លាស់ប្ដូរគណៈ
ប្រតិភូគ្រប់ជាន់ថ្នាក់ ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកនៅវេទិការរដ្ឋសភាតំបន់និង
អន្តរជាតិ ជាពិសេសគឺនៅវេទិនាពហុភាគីដូចជាអន្តរសភាពិភពលោកជាដើម។
រីឯខ្លួនវិញ ប្រធានសភាជាន់ទាបអ៊ុយរូហ្គាខាងកើតយលោក Anibal Pereya បាន
អះអាងនូវការត្រៀមខ្លួនជាស្រេចគាំទ្រវៀតណាមលើគ្រប់វិស័យ និងសង្កត់ធ្ងន់ថា
ដំណើរទស្សនកិច្ចនៅវៀតណាមលើកដំបូងនេះ គឺសំដៅបន្តពង្រឹងទំនាក់ទំនង
មិត្តភាពល្អប្រសើររវាងប្រទេសទាំង២ និងរដ្ឋសភាទាំង២។លោក Anibal Pereya
បានសន្យាថា នឹងខំប្រឹងប្រែងរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំង២ រដ្ឋសភា
ទាំង២លើគ្រប់វិស័យ និងកំណត់ច្បាស់ថា​ទី្វបអាស៊ី ក្នុងនោះមានវៀតណាម
គឺជាទីតាំងយុទ្ធសាស្ត្រក្នុងដំណើរការសមាហរណកម្មនិងអភិវឌ្ឍន៍នាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ