ជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការវៀតណាមនិងអាមេរិក
(VOV)_ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៣ គណះប្រតិភូថ្នាក់ដឹកនាំជាន់
ខ្ពស់នៃអង្គការអតីតទាហាន÷ “ Le Duong My” ( The American Lgion – AL) របស់អា មេរិកបានមកទស្សនានិងបំពេញការងារនៅវៀតណាម។នារសៀលថ្ងៃទី ១១ មិថុនា ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម លោកVu Xuan Hong បានទទួលជួបជា
មួយគណះប្រតិភូ។ នៅក្នុងជំនួបនេះ លោក James E.Koutz មេបញ្ជាការទូទាំងប្រទេស
និង លោក Stephen W. Short ឧបការី អគ្គបញ្ជាការទូទាំងប្រទេស នៃអង្គការ“ Le
Duong My” បានអោយដឹងថា÷ គោលដៅនៃដំណើរបំពេញទស្សនកិច្ចលើកនេះគឺ
ដើម្បី ស្វែងយល់អំពីសភាពការណ៍នៅវៀតណាម ទំនាក់ទំនងវៀតណាម-អាមេរិក ក៏ដូចជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក ដើម្បីដោះ ស្រាយបញ្ហាទាហានអាមេរិកត្រូវបាត់ខ្លួន ( MIA) ក្នុងរយះពេលចូលរួមសង្គ្រាមនៅ
វៀតណាម …។ល។ ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម លោកVu Xuan Hong បានសម្ដែងគោលបំណងថា÷ ក្នុងរយះពេលខាងមុខនេះ លោក James
E.Koutz មេបញ្ជាការទូទាំងប្រទេសនិយាយដោយលែក និង អង្គការ“ Le Duong My”និយាយរួម បន្តយកចិត្តទុកដាក់ដល់បញ្ហាមនុស្សធម៌ ជំនះពុះពារលើផលវិ
បាក នៃសង្គ្រាមនៅវៀតណាម។ ទន្ទឹមនឹងនោះ អង្គការ“ Le Duong My” បន្តគាំទ្រ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរនិយាយ
ដោយលែក និងទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួមផងដែរ៕
|
ជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការវៀតណាមនិងអាមេរិក(http://www.cpv.org.vn/) |