ជំរុញទំនាក់ទំនងរវាងវៀតណាម-សហរដ្ឋអាមេរិកដោយឈរលើស្មារតី “ផល ប្រយោជន៍សុខដុមរមនា ចែករំលែកហានិភ័យ”
(VOVWORLD) - ក្នុងសុន្ទរកថា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានផ្ដោតលើខ្លឹមសារ ស្នូលចំនួន៥ រួមមាន៖ ការអភិវឌ្ឍរបស់ វៀតណាមក្រោយរយៈពេលជាង៣៥ឆ្នាំនៃ ការផ្លាស់ប្ដូរថ្មី និងការតម្រង់ទិសដៅនាពេលអនាគត; លទ្ធផលនិងអនាគតនៃទំនាក់ ទំនង វៀតណាម-អាមេរិក; ការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនិងការស្ដារ អភិវឌ្ឍ សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព; ការផ្លាស់ប្ដូរបៃតងដើម្បីសម្របខ្លួននឹងការ ប្រែប្រួលអាកាសធាតុនិងការផ្លាស់ប្ដូរ ឌីជីថល។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថានៅ
កិច្ចប្រជុំ។ (រូបថត៖ VOV5) |
នាព្រឹកថ្ងៃទី៨ ខែមីនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូល ធុរកិច្ចវៀតណាម-អាមេរិកលើកទី៥ ក្រោមប្រធានបទ “កំណត់រូបរាងឡើងវិញនូវ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី”។ កិច្ចប្រជុំត្រូវបានសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម (VCCI) សមាគមន៍ពាណិជ្ជកម្មអាមេរិកប្រចាំនៅទីក្រុងហាណូយ (AmCham) និងសភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងវ៉ាស៊ីនតោណ (US Chamber) សម្របសម្រួលគ្នាធ្វើឡើងតាមទម្រង់ចូលរួមផ្ទាល់និងតាមវីដេអូ។
ក្នុងសុន្ទរកថា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានផ្ដោតលើខ្លឹមសារ ស្នូលចំនួន៥ រួមមាន៖ ការអភិវឌ្ឍរបស់វៀតណាមក្រោយរយៈពេលជាង៣៥ឆ្នាំនៃ ការផ្លាស់ប្ដូរថ្មី និងការតម្រង់ទិសដៅនាពេលអនាគត; លទ្ធផលនិងអនាគតនៃទំនាក់ ទំនងវៀតណាម-អាមេរិក; ការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនិងការស្ដារ អភិវឌ្ឍ សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព; ការផ្លាស់ប្ដូរបៃតងដើម្បីសម្របខ្លួននឹងការ ប្រែប្រួលអាកាសធាតុនិងការផ្លាស់ប្ដូរឌីជីថល។
លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ វៀតណាមនឹងខិតខំ អនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវកម្មវិធីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ (មានទ្រង់ទ្រាយប្រមាណ៣ ៥០.០០០ពាន់លានដុង) ដែលផ្ដោតសំខាន់លើការបើក សេដ្ឋកិច្ចឡើងវិញដោយផ្សាភ្ជាប់នឹងការវិនិយោគ លើកកំពស់សមត្ថភាពសុខាភិបាល ការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត; ធានាសន្តិសុខសង្គម ស្ដារឡើងវិញនូវទីផ្សារពលករ ការងារធ្វើ; ជួយទ្រទ្រង់អង្គភាពអាជីវកម្មតាមរយៈការពន្យាពេល លើកលែង និងកាត់ បន្ថយពន្ធ ថ្លៃសេវា ព្រមទាំងវិនិយោគអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាមួយនឹង គម្រោងសំខាន់ៗ ផងដែរ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញមាន ប្រសាសន៍ថា៖
“វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ។ ហេតុដូច្នេះ យើងខ្ញុំមានវិធីអភិក្រមសកល ក្នុងនោះ អំពាវនាវសាមគ្គីភាពអន្តរជាតិក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ហើយ អំពាវនាវសមភាព យុត្តិធម៌ក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុផងដែរ។ យើងខ្ញុំមានបំណងចង់ទទួលបានការជួយឧបត្ថម្ភរបស់អ្នក ទីមួយគឺការជួយឧបត្ថម្ភអំពី របៀបរបប។ យើងរួមគ្នាកសាងរបៀបរបបឲ្យបានសមស្របនឹងរបបនយោបាយវៀត ណាមផង ហើយសមស្របនឹងនិន្នាការអភិវឌ្ឍរបស់ពិភពលោកផង។ ទីពីរគឺក្នុងការ ទទួលប្រភពហិរញ្ញវត្ថុបៃតងសម្រាប់អភិវឌ្ឍន៍ប្រទេសវៀតណាម។ ទីបីគឺការទទួល បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាស្អាត។ ទីបួនគឺការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស បៃតង។ ហើយទីប្រាំគឺអភិបាលកិច្ចបៃតង។ នេះគឺជាបញ្ហាថ្មីថ្មោង ដែលទាមទារឲ្យ មានកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការជួយឧបត្ថម្ភរបស់អ្នក”។
គោលនយោបាយដ៏ឥតងាករេរបស់វៀតណាមនោះគឺតែងតែចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខ ហើយមានបំណងថា សហគ្រាសអាមេរិក រួមជាមួយសហគ្រាសបរទេសបង្កើនថែមទៀតនូវការបណ្ដុះបណ្ដាលប្រភពធនធាន ប្រកបដោយគុណភាពខ្ពស់ ជំរុញខ្លាំងការស្រាវជ្រាវ អភិវឌ្ឍ នវានុវត្តភាព រួមចំណែក យ៉ាងសំខាន់ដើម្បីនាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលមួយក្នុងខ្សែសង្វាក់តម្លៃតំបន់និងសកល៕