ជំរុញទំនាក់ទំនងវៀតណាម-ចិន អភិវឌ្ឍន៍ប្រកបដោយតម្លាភាព ចីរភាពយូរអង្វែង
|
លោក Le Hong Anh សមាជិកការិយាល័យនយោបាយ |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់មជ្ឈឹមបក្សកម្មុយនីស្តចិន លោក Le Hong
Anh សមាជិកការិយាល័យនយោបាយ និងជា បេសកជនពិសេសរបស់ អគ្គលេ ខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ទៅបំពេញទស្សន កិច្ច នៅចិន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ សីហាឆ្នាំ២០១៤។ ឆ្លើយសំនួររបស់ អ្នកយក
ព័ត៍មាន ស្ដីពីគោលដៅនៃដំណើរទស្សនកិច្ចលើកនេះ អ្នកនាំពាក្យក្រសួងការបរ
ទេសវៀតណាម លោក Le Hai Binh បានអោយដឹងថា៖ គោលដៅរបស់ដំណើរទស្សន
កិច្ចលើកនេះគឺផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំចិន អំពីបណ្ដាវិធានការបន្ធូស្រាលសភាពការណ៍ មិនទុកអោយរឿងហេតុបង្កភាពតានតឹងកើតមានឡើងតទៅទៀត
បំពេញគោលបំណងនិងផលប្រយោជន៍របស់ប្រជាជនវៀតណាមនិងចិន។
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (nguyentandung.org) |
ឆ្លើយសំនួររបស់អ្នកយកព័ត៍មានស្ដីពីការដោះស្រាយបញ្ហាបង្កអុកឡុកនៅ
ក្នុងតំបន់មួយចំនួននាខែឧសភាកន្លងទៅចំពោះបណ្ដាអង្គភាពអាជីវកម្មបរទេស
ដែលក្នុងនោះមានអង្គភាពអាជីវកម្មចិនផង អ្នកនាំពាក្យក្រសួងការបរទេសវៀត
ណាម លោក Le Hai Binh បានលើកច្បាស់ថា៖ វៀតណាមសោកស្ដាយយ៉ាងខ្លាំងចំពោះរឿងហេតុនេះចំពោះបណ្ដាអង្គភាពអាជីវកម្មដែលមានទុនពីបរទេស ហើយក្នុង
នោះមានអង្គភាពអាជីវកម្ម និងកម្មករចិន។ភាគីវៀតណាមបានមានរបៀបជួយឧបត្ថម្ភមនុស្សធម៌ចំពោះកម្មករចិនដែលរងរបួស និងវៀតណាមបាននិងកំពុងអនុវត្តបណ្ដា
គោល នយោបាយ វិធានការជយយឧបត្ថម្ភ ដែលរដ្ឋាភិបាលបានប្រការចំពោះអង្គភាព អាជីវកម្ម ដើម្បីអង្គភាពអាជីវកម្មជំនះពុះពារលើការលំបាកនានា…។ល៕