ជំរុញទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់ឡើងកំរិតថ្មី

ជំរុញទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់ឡើងកំរិតថ្មី - ảnh 1
ជំរុញទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់ឡើងកំរិតថ្មី

(VOV)_នា​ថ្ងៃទី២៥មេសា ​នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ លោក Murray Mc Cully ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។នៅក្នុងជំនួបនេះ ​ប្រធាន​រដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖ វៀតណាមគោរពនិង​យកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងជាមួយនូវែលហ្សេឡង់ និងជូនដំណឹងថា៖ ប្រភពទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ (ODA) របស់នូវែល ហ្សេឡង់ ដែលបាន​វៀតណាម​ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព រួមចំណែកសកម្មក្នុងបុព្វហេតុកសាង​និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងប្រភពធនធានមនុស្សគុណភាពខ្ពស់របស់វៀតណាម។ប្រធាន រដ្ឋមានគោលបំណងថា៖ នូវែលហ្សេឡង់បន្តរក្សាខ្ទង់ជំនួយនេះ និងបន្ត​វិនិយោគច្រើនថែមទៀតនៅ វៀតណាម។

          រីឯ រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ លោក Murray Mc Cully ​បាន​អោយដឹងថា​៖​ នូវែល​ហ្វេឡង់ នឹងបង្កលក្ខណះងាយស្រួលដើម្បីវៀតណាមអាចនាំ​ចេញផ្លែឈើចូលទីផ្សារប្រទេសនេះ ​រួមទាំងជួយឧបត្ថម្ភខាងបច្ចេកទេសសំរាប់វៀតណាម ក្នុងវិស័យកសិកម្មទៀតផង។ រដ្ឋមន្ត្រីលោក ​Murray Mc Cully បានអះអាងថា៖នូវែលហ្សេឡង់មានគោលបំណងជំរុញទំនាក់​ទំនងរវាង​ប្រទេស​ទាំងពីរ ពីកំរិតដៃគូលើគ្រប់វិស័យ ឡើងកំរិតដៃគូយុទ្ធសាស្ត្រនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ