|
ទីក្រុង Perth-អូស្ត្រាលី (australia.com) |
VOV-នៅអូស្ត្រាលីចាប់ពីថ្ងៃទី១៩ដល់២៣សីហា អគ្គស្ថានកុងស៊ុលវៀត
ណាមប្រចាំនៅទីក្រុង Perth បានអនុវត្តសកម្មភាពមួយចំនួនសំដៅបង្កើនទំនាក់
ទំនងជួបប្រាស្រ័យសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មផ្សព្វផ្សាយវប្បធម៍
សិល្បៈវៀតណាមនៅដំបន់ដែនដីភាគខាងជើងអូស្ត្រាលីក្នុងកាលៈទេសៈដែលប្រទេសទាំងពីររំលឹកខួបលើកទី៤០ទំនាក់ទំនងការទូត។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅដំបន់ដែនដីភាគខាងជើងអូស្ត្រាលី អគ្គកុងស៊ុល Le Viet
Duyen មកសម្ដែងការគួរសមបណ្ដាមន្ត្រីរដ្ឋ ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង
ផ្នែកទាក់ទិននានា។ ក្នុងបណ្ដាជំនួបសន្ទនាដំណាងស្ថាប័នអំណាចដំបន់ដែនដីភាគខាងជើងអូស្ត្រាលីសុទ្ធតែបានវាយតំលៃខ្ពស់សារៈសំខាន់របស់វៀតណាម
ក្នុងដំបន់បង្ហាញបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុង
យុទ្ធសាស្ត្រផ្សាភ្ជាប់ជិតស្និទ្ធនិងជ្រាលជ្រៅជាងរវាងដំបន់ដែនដីជាមួយទ្វីប
អាស៊ី។ ក្នុងឱកាសនេះដែរអគ្គស្ថានកុងស៊ុលវៀតណាមបានរៀបចំសកម្មភាព
វប្បធម៍ “ព័រវៀតណាម” ជាច្រើន ដូចជាពិព័រណ៍គំនូរ បញ្ចាំងភាពយន្តជាដើម៕