ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង​ចក្រភពអង់គ្លេស

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ មិថុនា តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស នៅទីស្នាក់ការក្រសួងយុត្តិធម៌អង់គ្លេស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Dominic Raab ។ 
ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង​ចក្រភពអង់គ្លេស - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Dominic Raab

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Dominic Raab បានសង្កត់ធ្ងន់ថាអង់គ្លេសមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់

វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ អប់រំ យុត្តិធម៌ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចក្រភពអង់គ្លេស (១៩៧៣ - ២០២៣) ជាមួយនឹងសកម្មភាពសម្បូរបែប និងជាក់ស្តែងនៅតាមប្រទេសនីមួយៗ។

ទាក់ទងនឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានចាត់ទុកថា ចាំបាច់ត្រូវទាញយកផលប្រយោជន៍ពីក្របខ័ណ្ឌអំណោយផល អនុគ្រោះ ខ្ពស់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម – ចក្រភពអង់គ្លេស (UKVFTA) ដើម្បីជំរុញថែមទៀតទំនាក់ទំនងសេដ្ឋកិច្ច ដើម្បីស្ដារឡើងវិញក្រោយជំងឺរាតត្បាត និងឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ សន្តិសុខថាមពល សន្តិសុខស្បៀងអាហារ។

ប្រធានរដ្ឋសភាវៀតណាមបានស្នើរដ្ឋាភិបាលអង់គ្លេសបង្កលក្ខណៈងាយស្រួលដល់ សហគមន៍ ជនវៀតណាមក្នុងការរស់នៅ តាំងទីលំនៅ និងនិស្សិតវៀតណាមមកសិក្សារៀនសូត្រឲ្យកាន់តែងាយស្រួលជាង។ ឧបនាយករដ្ឋមន្ត្រី - រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Dominic Raab មានគោលបំណងថា វៀតណាមនឹងបន្តចែករំលែកបទពិសោធន៍ និងគាំទ្រអង់គ្លេស ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រមទាំងអះអាងថា នឹងបន្តជួយសម្រួលដល់សហគមន៍ជនជាតិវៀតណាមរស់នៅនិងធ្វើការដោយស្របច្បាប់ និងនិស្សិតវៀតណាមសិក្សារៀនសូត្រដោយរលូន។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់ ហើយប្រទេសទាំងអស់ត្រូវគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងនោះមានគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានា មិនជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុង មិនគំរាមកំហែង ឬប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ បង្កើនការសន្ទនា រាល់បញ្ហា ដែនសមុទ្រចាំបាច់ត្រូវដោះស្រាយដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ