ជំរុញទេសចរណ៍ខេត្ត Quang Nam

(VOVWORLD) - នារសៀលថ្ងៃទី ២២ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានសម្របសម្រួលជាមួយអគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (VietNam Airlines) រៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសកម្មវិធីជំរុញទេសចរណ៍ឆ្នាំ ២០២៣ Quang Nam - ចំណាប់អារម្មណ៍នារដូវក្តៅ។
ជំរុញទេសចរណ៍ខេត្ត Quang Nam - ảnh 1ប្រកាសកម្មវិធីជំរុញទេសចរណ៍ឆ្នាំ ២០២៣ Quang Nam - ចំណាប់អារម្មណ៍នារដូវក្តៅ។ (រូបថត៖ nhandan)

កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែកញ្ញា ដោយនាំចេញកញ្ចប់ផលិតផលទេសចរណ៍ពិសេសចំនួន ១៦ ជាមួយនឹងតម្លៃអនុគ្រោះ និងសេវាកម្មដែលមានគុណភាពល្អ សំដៅរួមចំណែកលើកកម្ពស់ការស្តារ និងអភិវឌ្ឍន៍ទេសចរណ៍ បង្កើនចំនួនភ្ញៀវទេសចរទៅកាន់ខេត្ត Quang Nam ។ ដើម្បីឲ្យកម្មវិធីជំរុញទេសចរណ៍ទទួលបានជោគជ័យ និងបំពេញតាមតម្រូវការដែលបានដាក់ចេញ លោក Ho Quang Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានអំពាវនាវដល់សហគមន៍ធុរកិច្ចឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងលើកកំពស់គុណភាពកម្មវិធីទេសចរណ៍ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវតំបន់ទេសចរណ៍ កន្លែង និងខ្សែផ្លូវទេសចរណ៍; លើកកំពស់គុណភាពធនធានមនុស្ស និងសេវាកម្ម។ ក្នុងរយៈពេល៦ខែដើម ឆ្នាំ ចំនួនភ្ញៀវទេសចរ និងការស្នាក់នៅក្នុងខេត្ត Quang Nam ត្រូវបានប៉ាន់ប្រមាណមានចំនួនជិត ៤,៦ លាននាក់ កើនឡើង ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ