ជំរុញល្បឿនអនុវត្តគំរោងការណ៍មេកាត់បន្ថយបែបបទរដ្ឋបាល
|
ជំរុញល្បឿនអនុវត្តគំរោងការណ៍មេកាត់បន្ថយបែបបទរដ្ឋបាល |
(VOV)_នាព្រឹកថ្ងៃទី១៥ សីហា ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានមានជំនួបធ្វើការជាមួយគណៈកម្មាធិការបញ្ជាណែនាំអនុវត្តគំរោងការណ៍មេ ស្ដីអំពីការកាត់បន្ថយបែបបទរដ្ឋបាល ក្នុងដំណាក់កាល ២០១៣-២០២០។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានស្នើអោយ៖ គ្រប់ក្រសួង ស្ថាប័ន និងតំបន់ត្រូវបន្តជំរុញខ្លាំងល្បឿនអនុវត្តភារកិច្ចនានា តាមផែនការ។
“ អំពីការងារត្រួតពិនិត្យបែបបទរដ្ឋបាល និងឯកសារប្រជាពលរដ្ឋឡើងវិញ។ នេះគឺជាខ្លឹមសារសំខាន់មួយក្នុងគំរោងការណ៍ ជាការកំណត់ទិសដៅ សំរាប់ធ្វើវិសោធនកម្មឯកសារគតិយុត្តនានា។ គ្រប់ក្រសួង ស្ថាប័ន ត្រូវប្រមូលផ្តុំមតិរបស់អ្នកជំនាញការនានា និងសម្រេចគំរោងការណ៍កាត់បន្ថយបែបបទរដ្ឋបាលរបស់ខ្លួន ក្នុងត្រីមាសទី៣ឆ្នាំ២០១៦នេះ៕”