ជំរុញសកម្មភាពទំនាក់ទំនងរវាងប្រជាជនវៀតណាម និងឥណ្ឌា

(VOVWORLD) -
ជំរុញសកម្មភាពទំនាក់ទំនងរវាងប្រជាជនវៀតណាម និងឥណ្ឌា - ảnh 1ជំរុញសកម្មភាពទំនាក់ទំនងរវាងប្រជាជនវៀតណាម និងឥណ្ឌា (Internet) 

          ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌា (៧ មករា ១៩៧២ -៧ មករា ២០១៧) លើកទី ១០ នៃទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០០៧- ២០១៧) នាថ្ងៃទី ១២ មិថុនា នៅទីក្រុងហាណូយ អនុប្រធាននិងជាអគ្គលេខាធិការទទួលបន្ទុកសហព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក Don Tuan Phong បានអញ្ជើញទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃគណកម្មាធិការសាមគ្គីភាពឥណ្ឌា វៀតណាម ដែលដឹកនាំដោយលោក Geetesh Sharma ប្រធានគណកម្មាធិការ កំពុងមកបំពេញទស្សនកិច្ច ស្វែងយល់វៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១៧។ លោក Don Tuan Phong បានឲ្យដឹងថាដំណើរទស្សនកិច្ចលើកនេះរបស់គណប្រតិភូគឺជាឱកាសដើម្បីរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅវៀតណាមជាឱកាសចំពោះប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់ក្រោយៗដើម្បីបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

        រីឯខ្លួនវិញ ប្រធាន គណកម្មាធិការសាមគ្គីភាពឥណ្ឌា វៀតណាម រដ្ឋ West Bengal ឥណ្ឌា លោក Geetesh Sharma បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះជាឱកាសដើម្បីលោកសម្រេចរួចរាល់សៀភៅមួយក្បាលស្ដីពីវៀតណាម ក្នុងនោះមានអនុស្សាវរីយ៉ាងជ្រាលជ្រៅរបស់លោកជាមួយទឹកដី និងមនុស្សវៀតណាម។ លោកក៏បានឲ្យដឹងថា ដើម្បីកែលម្អ និងពង្រីកសក្ដានុភាពទេសចរណ៍រវាងប្រទេសទាំងពីរ វៀតណាមអាចផ្សព្វផ្សាយបណ្ដាផលិតផលទេសចរណ៍វិសេសវិសាលដល់ភ្ញៀវទេសចរណ៍ ឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ