ជំរុញសិទ្ធិចូលរួមរបស់កុមារចូលក្នុងបញ្ហាស្ដីពីកុមារ
(VOVWORLD) - នាថ្ងៃទី៦ កក្កដា នៅទីក្រុងហូជីមិញ ក្រុមប្រឹក្សាកុមារមជ្ឈឹមវៀតណាម បាន រៀបចំសន្និសីទបូកសរុបរយៈពេល១ឆ្នាំសាកពិសោធន៍រូបសណ្ឋានក្រុមប្រឹក្សា កុមារនៅបណ្ដាខេត្តក្រុង។
តាមគណៈចាត់តាំងថា ក្រោយរយៈពេល១ឆ្នាំសាក ពិសោធន៍ រូបសណ្ឋានក្រុមប្រឹក្សាកុមារថ្នាក់ខេត្តក្រុង ទទួលបានលទ្ធផលជាក់ ស្ដែងមួយចំនួន ពិសេសគឺក្នុងការជំរុញសិទ្ធិចូលរួមរបស់កុមារចូលក្នុងបញ្ហា នានាដែលត្រូវបានប្អូនៗកុមារយកចិត្តទុកដាក់។ លោកស្រី Nguyen Pham Duy Trang អនុប្រធានក្រុមប្រឹក្សាកុមារមជ្ឈឹម បានស្នើរឲ្យក្រុមប្រឹក្សាកុមារនៅបណ្ដា ខេត្តក្រុងចាំបាច់ត្រូវបង្កើនការងារហ្វឹកហ្វឺន លើកស្ទួយសមត្ថភាពរបស់សមាជិក ក្រុមប្រឹក្សាកុមារ បង្កើនការផ្សព្វផ្សាយអំពីច្បាប់កុមារឆ្នាំ២០១៦ និងអនុសញ្ញា អន្តរជាតិស្ដីពីសិទ្ធិកុមារ ព្រមទាំងប្រមូលផ្ដុំមតិនិងញាតិស្ដីពីបញ្ហាកុមារក្នុងតំបន់ ផងដែរ៕