ជំរុញស្មារតីច្នៃប្រឌិតនិងចាប់ផ្តើមអាជីវកម្មក្នុងចំណោមសិស្សនិស្សិតនិងគ្រូ

(VOVWORLD) -  នាថ្ងៃទី ២៣ សីហា មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំសន្និសីទតាមអ៊ិនធឺណែត របស់ កម្មាភិបាលនៃសម្ព័ន្ធយុវជនតាមសាលាទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០១៩- ២០២០។

ជំរុញស្មារតីច្នៃប្រឌិតនិងចាប់ផ្តើមអាជីវកម្មក្នុងចំណោមសិស្សនិស្សិតនិងគ្រូ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ 

សន្និសីទបានកំណត់នូវភារកិច្ចសំខាន់ៗ នៃការងារសម្ព័ន្ធយុវជននិងចលនាយុវជនក្នុងសាលាសម្រាប់ឆ្នាំសិក្សា ២០២០- ២០២១។ ក្នុងនោះ ផ្តោតលើការផ្សព្វផ្សាយឱ្យបានល្អ ការអប់រំមនោគមវិជ្ជានយោបាយ ការអប់រំសីលធម៌នៃរបៀបរស់នៅវប្បធម៌ សម្រាប់សមាជិកសម្ព័ន្ធយុវជន និងយុវជនក្នុងវិស័យសាលារៀន រួមទាំងការរៀបចំសកម្មភាពអបអរសាទរ ខួបលើកទី ៩០ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ក៏ដូចជា សកម្មភាពប្រឡងប្រណាំង ដើម្បីអបអរសាទរមហាសន្និ បាតបក្សគ្រប់ជាន់ថ្នាក់ ឈានទៅដល់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។ សូមគូសបញ្ជាក់ថាឆ្នាំសិក្សា ២០២០-២០២១ សម្ព័ន្ធយុវជនគ្រប់លំដាប់ក្នុងសាលារៀន បានខិតខំប្រឹងប្រែងចលនាឲ្យសម្ព័ន្ធយុវជននិងយុវជននាំចេញនូវគំនិតផ្តួចផ្តើមជាង ៥០០.០០០ និងរៃអង្គាសប្រាក់ចំនួន ១៧០ពាន់លានដុងសម្រាប់ជួយឧបត្ថម្ភដល់សិស្សនិងនិស្សិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ