ជំរុញសេវាកម្មហិរញ្ញវត្ថុទូលំទូលាយសម្រាប់ស្ត្រីនៅវៀតណាម

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ធនាគាររដ្ឋ បានរៀបចំសិក្ខាសាលាមួយ ដែលមានចំណងជើងថា“ការពង្រឹងអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រី តាមរយៈការផ្លាស់ប្តូរថ្មីហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ” ក្នុងគោលបំណង ផ្លាស់ប្តូរនិងជំរុញលិទ្ធភាពអភិក្រមហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយសម្រាប់ ស្ត្រីនៅវៀតណាមក៏ដូចជាតំបន់អាស៊ាន។

ជំរុញសេវាកម្មហិរញ្ញវត្ថុទូលំទូលាយសម្រាប់ស្ត្រីនៅវៀតណាម - ảnh 1តំណាងដែលចូលរួមកិច្ចពិភាក្សាវគ្គទី ២ 

នៅក្នុងសិក្ខាសាលា អ្នកជំនាញបានចង្អុលបង្ហាញថា ការអភិវឌ្ឍហិរញ្ញវត្ថុតាមទិសគ្រប់ជ្រុងជ្រោយ កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ហើយលទ្ធផលនៅមានកំណត់។ ក្នុងនោះ សមាមាត្រនៃមនុស្សដែលមានគណនេយ្យទាប ជាពិសេសប្រជាជនដែលរស់នៅតាមជនបទ ប្រជាជនដែលមានប្រាក់ចំណូលទាបនិងស្ត្រីជាដើម។ ហេតុដូច្នេះ ដំណោះស្រាយអភិវឌ្ឍន៍ហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ ត្រូវបាននាំចេញ គឺដើម្បីបើកទូលាយប្រាក់កម្ចីឥណទានអតិថិជនក្នុងអត្រាការប្រាក់សមរម្យ។

លោក David Grave ទីប្រឹក្សាធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំនៅប្រទេសវៀតណាមបានចែករំលែកនូវបទពិសោធរបស់ប្រទេសដទៃទៀតលើពិភពលោកយ៉ាងដូច្នេះ “តំបន់ដូចជាទ្វីបអាហ្វ្រិក ដែលនាំចេញនូវសេវាកម្មហិរញ្ញវត្ថុទូលំទូលាយដំបូងគេ ដែលស្ត្រីអាចទទួលបានគឺការបង់ថ្លៃសេវាសាធារណៈ។ បន្ទាប់មក មានអត្តសញ្ញាណប័ណ្ណអេឡិចត្រូនិក ជំហានដំបូងទាំងនេះ មានសារៈសំខាន់សម្រាប់ស្ត្រី ក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដូចបុរស បន្ទាប់មក នឹងទាក់ទងផ្ទាល់ជាមួយសេវាកម្មធនាគារនិង ហិរញ្ញវត្ថុកម្រិតខ្ពស់ជាង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ