ជំរុញឧស្សាហកម្ម 4.0 ដើម្បីគោលដៅអភិវឌ្ឍន៍មនុស្សនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី ១៥ សីហា នៅទីក្រុងហាណូយ បណ្ឌិត សភាវិទ្យាសាស្ត្រ សង្គមវៀតណាម  (VASS) រួមសហការជាមួយក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្របច្ចេកវិទ្យា 4.0 គ្របដណ្តប់ សំដៅ ជំរុញឧស្សាហកម្ម 4.0 ដើម្បីគោលដៅអភិវឌ្ឍន៍មនុស្សនៅវៀតណាម។ 

អញ្ជើញថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ បណ្ឌិត លោក Dang Nguyet Anh អនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមវៀតណាម បានឲ្យដឹងថា៖ ផលិតកម្ម និងការជ្រើសរើសបុក្គលិកត្រូវបានចាត់ទុក ជាកត្តាសំខាន់ៗចំនួន ២ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសជាតិ។ ឧស្សាហកម្ម 4.0 គឺជារបត់១ផ្លោះក្នុងប្រវត្តិសាស្ត្រនៃមនុស្សលោក នាំមកនូវវឌ្ឍនភាពដោយឆាប់រហ័ស និងចីរភាព។ ក្នុងរយៈពេល 30 ឆ្នាំ ចាប់ពីពេលអនុវត្តន៍ ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មមក វៀតណាមទទួលបានល្បឿនកំណើនខ្ពស់បង្គួរ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច។ ហេតុដូច្នេះ វៀតណាមទទួលបានសមិទ្ធិផលសំខាន់ៗលើវិស័យទាំងបី ដើម្បីបង្កើតសសរទ្រូងនៃកំណើនគ្របដណ្ដប់។

នៅក្នុងសិក្សាសាលានេះ អង្គប្រជុំបានប្រមូលផ្ដុំពិភាក្សាទៅលើវិធីជំរុញឧស្សាហកម្ម 4.0 គ្របដណ្តប់នៅវៀតណាម ព្រមទាំងកំណត់ប្រធានបទសិក្សាស្រាវជ្រាវនាពេលអនាគត និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមួយចំនួន ដើម្បីជំរុញឧស្សាហកម្ម 4.0 ឲ្យគ្របដណ្តប់ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ