ជំរុញឲ្យសហគ្រាសវិនិយោគទុនចូលក្នុងវិស័យកសិកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែកក្កដា នៅទីក្រុង Da Lat ខេត្ត Lam Dong ភាគកណ្ដាល វៀតណាម បានប្រព្រឹត្តទៅសន្និសីទទូទាំងប្រទេសក្រោមប្រធានបទ “ជំរុញឲ្យ សហគ្រាសវិនិយោគទុនចូលក្នុងវិស័យកសិកម្ម”។ 

ក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc សន្និសីទនេះទាក់ទាញការ ចូលរួមរបស់តំណាងប្រមាណ៦០០នាក់ ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មជ្ឈឹម តំបន់ និងតំណាងមជ្ឈដ្ឋានសហគ្រិនជាតិនិងអន្តរជាតិ។ លោក Nguyen Dinh Son អគ្គនាយកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវវិទ្យា Rung Hoa Da Lat បានឲ្យដឹងថា៖

        “ការទាក់ទាញទុនវិនិយោគចូលក្នុងវិស័យកសិកម្មកំពុងជួបប្រទះនឹង ឧបសគ្គជាច្រើន។ ចំពោះបញ្ហាទុន ប្រសិនបើគ្មានទុនកម្ចីក្នុងរយៈពេលមធ្យម និងយូរអង្វែង គឺពិបាកអភិវឌ្ឍន៍ណាស់។ ម្យ៉ាងទៀតនាបច្ចុប្បន្ន ក្រសួងកសិកម្ម គ្រប់គ្រងពូជថ្មីយ៉ាងតឹងរឹងណាស់។ នាពេលយើងខ្ញុំនាំចូលមក វៀតណាម គឺ ទាមទារឲ្យមានបែបបទស្មុគស្មាញជាច្រើន ដោយហេតុនេះ ពិបាកណាស់ដើម្បី បង្កើតឡើងផលិតផលថ្មីដែលមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារ។ ទី៣គឺ ធ្វើផលិតកម្មកសិកម្មប៉ុន្តែយើងគ្មានមូលនិធិដីធ្លីដើម្បីជួយឧបត្ថម្ភសហគ្រាស គឺពិបាកក្នុងការទាក់ទាញទុនវិនិយោគ”។

        សន្និសីទនេះគឺសំដៅរិះរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសំរាប់ ការអភិវឌ្ឍកសិកម្ម បើកផ្លូវសំរាប់សហគ្រាសជាតិនិងអន្តរជាតិបោះទុនយ៉ាងខ្លាំង ក្លាថែមទៀតចូលក្នុងវិស័យកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ