ជំរុំវិស្សមកាល Obninsk ២០១៩ - ទីកន្លែងតភ្ជាប់និស្សិតវៀតណាមនៅរុស្ស៊ី

(VOVWORLD) - ថ្លែងនៅជំរុំនេះ លោកគ្រូ Aleksander Nakhabov អនុប្រធានដេប៉ាតឺម៉ង់រូប វិទ្យានុយក្លេអ៊ែរនិងបច្ចេកវិទ្យានៃសាកលវិទ្យាល័យស្រាវជ្រាវជាតិអំពីនុយក្លេអ៊ែរ (MIFI) បានសម្ដែងនូវការកោតសរសើរចំពោះស្មារតីជក់ចិត្តសិក្សារៀនសូត្រ ក៏ដូចជាសេចក្ដីក្លៀវក្លារបស់និស្សិតវៀតណាមក្នុងសកម្មភាពក្រៅការសិក្សាផងដែរ។ 
ជំរុំវិស្សមកាល Obninsk ២០១៩ - ទីកន្លែងតភ្ជាប់និស្សិតវៀតណាមនៅរុស្ស៊ី - ảnh 1បណ្ដានិស្សិតចូលរួមជំរុំវិស្សមកាលនេះ (រូបថត៖ VOV) 

  ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែកញ្ញា ជំរុំវិស្សមកាលនិស្សិតវៀតណាម នៅសហព័ន្ធរុស្ស៊ី លើកទី៤ ត្រូវបានរៀបចំឡើងនៅតំបន់រមណីយដ្ឋានសម្រាក លំហែកាយ Ivolga ខេត្ត Kaluga ដោយមានការចូលរួមរបស់និស្សិតចំនួន២០០ នាក់មកពីសាកលវិទ្យាល័យនានាទូទាំងប្រទេសរុស្ស៊ី។

        ថ្លែងនៅជំរុំនេះ លោកគ្រូ Aleksander Nakhabov អនុប្រធានដេប៉ាតឺម៉ង់រូប វិទ្យានុយក្លេអ៊ែរនិងបច្ចេកវិទ្យានៃសាកលវិទ្យាល័យស្រាវជ្រាវជាតិអំពីនុយក្លេអ៊ែរ (MIFI) បានសម្ដែងនូវការកោតសរសើរចំពោះស្មារតីជក់ចិត្តសិក្សារៀនសូត្រ ក៏ដូចជាសេចក្ដីក្លៀវក្លារបស់និស្សិតវៀតណាមក្នុងសកម្មភាពក្រៅការសិក្សាផងដែរ។ លោកបានជូនពរបណ្ដានិស្សិតនៃសាកលវិទ្យាល័យស្រាវជ្រាវជាតិអំពី នុយក្លេអ៊ែរ ក៏ដូចជានិស្សិតចូលរួមជំរុំវិស្សមកាលទាំងអស់ សម្រេចបានលទ្ធផល ដ៏ល្អបំផុតក្នុងការសិក្សានិងភាពជោគជ័យក្នុងជីវភាពផងដែរ។

        និស្សិត Tran Trong Thuong នៅសាកលវិទ្យាល័យគ្រប់គ្រងដីធ្លី សហព័ន្ធរុស្ស៊ី បានចែករំលែកចំណាប់អារម្មណ៍នាពេលចូលរួមជំរុំវិស្សមកាលយ៉ាងដូច្នេះថា៖

        “នេះជាបរិយាកាសដើម្បីអោយយើងខ្ញុំបានជួបប្រាស្រ័យ រៀនសូត្របទ ពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព សេចក្ដីស្នេ ហាជាតិ ក៏ដូចជាលើកកំពស់ស្មារតីសិក្សារៀនសូត្រ ដោយគោលបំណងចង់វិល ត្រឡប់រួមចំណែកអភិវឌ្ឍប្រទេសជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ