ជ្រើសរើសទទួលយកបទពិសោធន៍អន្តរជាតិឲ្យសមស្របនឹងលក្ខខណ្ឌ ស្ថានភាពរបស់វៀតណាមក្នុងដំណើរការអនុវត្តគម្រោងកសាងនីតិរដ្ឋសង្គមនិយម
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មការដឹកនាំការកសាងគម្រោង “យុទ្ធសាស្ត្រ កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយម វៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការដឹកនាំ។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាក់ថា ដំណើរការកសាងសេចក្តីព្រាងនៃគម្រោង យុទ្ធសាស្ត្រកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយម វៀតណាម តែងតែត្រូវស្ថិតក្រោមការដឹកនាំរបស់បក្ស ដោយឈរលើមូលដ្ឋានគ្រឹះនៃលទ្ធិម៉ាក្ស-លេនីននិងសតិអារម្មណ៍ហូជីមិញ; ទទួល មរតក និងពង្រីកប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជាតិ សមិទ្ធិផល និងបទពិសោធន៍ ជាក់ស្តែងក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវជ្រើស រើសទទួលយកបទពិសោធន៍អន្តរជាតិឲ្យបានសមស្របនឹងលក្ខខណ្ឌស្ថានភាពរបស់ វៀតណាម; ធានាស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ រក្សាឲ្យបានរឹងមាំនូវ ទិសដៅសង្គមនិយម ហើយពង្រីកប្រជាធិបតេយ្យសង្គមនិយមឲ្យកាន់តែល្អផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
“មានខ្លឹមសារមួយចំនួន ដែលគណៈកម្មការដឹកនាំបានយកចិត្តទុកដាក់ និងជ្រួតជ្រាប នោះគឺត្រូវពង្រីកប្រជាធិបតេយ្យ ស្តាប់បញ្ហាដោយមានមតិផ្សេងៗគ្នា។ ជ្រួតជ្រៀប បំភ្លឺឲ្យកាន់តែច្បាស់នូវទំនាក់ទំនងរវាងការដឹកនាំរបស់បក្ស ការគ្រប់គ្រង របស់រដ្ឋ និងការធ្វើជាម្ចាស់របស់ប្រជាជន។ ទី៣ ការគ្រប់គ្រងអំណាចរដ្ឋក្នុងនីតិរដ្ឋ សង្គមនិយមវៀតណាមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ដឹកនាំ ដោយបក្ស ត្រូវបានបង្ហាញនៅក្នុងកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងសម័យ អន្តរកាលឈានឡើងសង្គមនិយម (កម្មវិធីឆ្នាំ១៩៩១ និងបំពេញបន្ថែមឆ្នាំ ២០១១) ក៏ដូចជាឯកសារនៃមហាសន្និបាតបក្ស (ពីអាណត្តិទី ៧ ដល់ទី១៣) និងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣”៕