ជាលើកដំបូងដែលវៀតណាមនាំចេញរថយន្តអគ្គិសនីឆ្លាតវៃទៅកាន់ទីផ្សារអន្តរជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅទីក្រុង Hai Phong នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីនាំចេញឡូរថយន្តអគ្គិសនីឆ្លាតវៃដំបូង របស់ VinFast ទៅកាន់ទីផ្សារអន្តរជាតិ។
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ថ្លែងនៅព្រឹត្តិការណ៍។ (រូបថត៖ VOV) |
ព្រឹត្តិការណ៍នេះបានគូសសញ្ញានូវវឌ្ឍភាពដ៏ ពិសេសមួយនៃឧស្សាហកម្មរថយន្តរបស់វៀតណាម ព្រោះនេះជាលើកដំបូងដែល ផលិតផលរថយន្តដែលផលិតដោយវៀតណាម បានចេញដំណើរជាផ្លូវការទៅកាន់ ពិភពលោកក្នុងការទន្ទឹងរង់ចាំរបស់អតិថិជនទូទាំងពិភពលោក។
ឡូរថយន្ត VinFast VF8 ដំបូងដែលត្រូវបាននាំចេញមានចំនួន ៩៩៩ គ្រឿងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ នេះគឺជាឡូរថយន្តដំបូងដែលត្រូវបាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិក្នុងចំណោមការបញ្ជាទិញចំនួន ៦៥ ពាន់សម្រាប់រថយន្ត អគ្គិសនី VinFast VF8 និង VF9 នៅទូទាំងពិភពលោក។ បន្ទាប់ពីទីផ្សារអាមេរិក VinFast នឹងនាំចេញឡូរថយន្ត VF8 បន្ទាប់ទៅកាន់ទីផ្សារកាណាដា និងអឺរ៉ុប ដើម្បី ប្រគល់ជូនអតិថិជននៅឆ្នាំ ២០២៣។
ព្រឹត្តិការណ៍នាំចេញរថយន្តអគ្គិសនីលើកដំបូង ដែលវៀតណាមធ្វើជាម្ចាស់ បច្ចេកវិទ្យានិងផលិត បានបើកយុគសម័យថ្មីសម្រាប់ឧស្សាហកម្មរថយន្តរបស់វៀត ណាម មិនត្រឹមតែបញ្ជាក់ពីឋានៈនិងបញ្ញាវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រេចបាន សេចក្ដីប្រាថ្នារបស់ជំនាន់មុនៗក្នុងការធ្វើជាម្ចាស់បច្ចេកវិទ្យានៃឧស្សាហកម្មរថយន្ត ក៏ដូចជារួមចំណែកលើកកំពស់ឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិផងដែរ៕