ជាលើកដំបូងដែលសន្តិសុខស្បៀងអាហារត្រូវបានផ្តល់អាទិភាព ក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ាន
(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២៥-២៩ ខែតុលា ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការងារ និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសសមាជិកអាស៊ានទាំង១០។
កិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៧។ (រូបថត៖ Reuters) |
លើសពីនេះទៅទៀត នៅក្នុងក្របខ័ណ្ឌនៃសប្តាហ៍កិច្ចប្រជុំនេះ ក៏បានប្រព្រឹត្តទៅសន្និសីទអាស៊ាន+៣ ដោយមានការចូលរួមពីមន្ត្រីនៅក្រសួងការងារចិន កូរ៉េខាងត្បូង និងជប៉ុន។
កិច្ចប្រជុំនេះ ផ្តោតលើប្រធានបទនៃការជំនះពុះពារលើជំងឺរាតត្បាត ជម្រុញថែមទៀតនូវការងើបឡើងវិញនិងកំណើនគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាពនិងជំរុញឌីជីថលភាវូបនីយកម្មសម្រាប់ពលករ។
នៅក្នុងកិច្ចប្រជុំនេះ ជាលើកដំបូងដែលខ្លឹមសារទំនើបកម្មកសិកម្ម និងសន្តិសុខស្បៀងអាហារស្ថិតក្នុងចំណោមអាទិភាពចម្បងនៃរបៀបវារៈ។ ក្នុងបរិបទដែលវិបត្តិសន្តិសុខស្បៀងអាហារកំពុងជះឥទ្ធិពលដល់ប្រទេសអាស៊ានជាច្រើន បណ្តារដ្ឋមន្រ្តីការងារគ្រោងនឹងផ្តល់អាទិភាពលើសកម្មភាពក្នុងតំបន់ស្តីពីការលើកកម្ពស់ជំនាញការងារ លើកកម្ពស់ស្តង់ដារសមត្ថភាព និងកម្រិតវិជ្ជាជីវៈ ជួយឧបត្ថម្ភការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ៕