ជាលើកដំបូងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចូលរួមគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម
|
ពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយដោយជ្រើសតាំងគណៈកម្មាធិការ បក្សនគរបាលមជ្ឈឹមអាណត្តិ២០១៦-២០២០ |
(VOVworld)-នាព្រឹកថ្ងៃទី២១កញ្ញានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រកាស
សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយដោយជ្រើសតាំងគណៈកម្មាធិការ
បក្សនគរបាលមជ្ឈឹមអាណត្តិ២០១៦-២០២០។អញ្ជើញចូលរួមក្នុងពិធីមានវត្តមានអគ្គ
លេខាបក្សលោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang នាយករដ្ឋ មន្ត្រី
លោក Nguyen Xuan Phuc អចិន្ត្រៃយ៍គណៈលេខាលោក Dinh The Huynh រដ្ឋ មន្ត្រីក្រ
សួងនគរបាលលោក To Lam និងប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh
Chinh ។ សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយបានជ្រើសតាំងគណៈ
កម្មាធិការបក្សនគរបាលមជ្ឈឹមអាណត្តិ២០១៦-២០២០រួមមាន១៦រូប គណៈអចិន្ត្រៃយ៍
រួមមាន៧រូប ដែលក្នុងនោះមានថ្នាក់ដឹកនាំបក្សនិងរដ្ឋ គឺអគ្គលេខាបក្ស ប្រធានរដ្ឋ
និង នាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីនគរបាលវៀតណាម លោក To Lam កាន់ដំណែងជាលេខា គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម។ថ្លែងមតិក្នុងពិធី លោក Nguyen Phu Trong
បានលើកច្បាស់ថា៖
“ត្រូវកំណត់ការកសាងបក្សជាការងារស្នូល ការអប់រំសតិអារម្មណ៍នយោបាយ
អប់រំប្រពៃណី លើកកំពស់ការទទួលខុសត្រូវ សណ្តាប់ធ្នាប់ជាភារកិច្ចសំខាន់ចម្បង។
ហើយការងាររៀបចំកម្មាភិបាលជាការងារសម្រេច។ តាមនោះគប្បីបន្តកសាងកង
កម្លាំងនគរបាលប្រជាជនបដិវត្តជាផ្លូវការ និងទំនើបពីជំហានៗ”៕