ជាលើកដំបូងឯកអគ្គរដ្ឋទូតវៀតណាមជាប់ឆ្នោតក្នុងគណៈកម្មាធិការច្បាប់អន្តរជាតិរបស់ អ.ស.ប.
|
ឯកអគ្គរដ្ឋទូតវៀតណាមជាប់ឆ្នោតជាលើកដំបូងក្នុងគណៈកម្មាធិការច្បាប់អន្តរជាតិរបស់ អ.ស.ប. (VNA) |
(VOVworld) – នារសៀលថ្ងៃទី ៣ វិច្ឆិកា (តាមម៉ោង New York) មហាសន្និបាត
អ.ស.ប. បានដំណើរការបោះឆ្នោតជ្រើសរើសសមាជិកនៃគណៈកម្មាធិការច្បាប់
អន្តរជាតិ។ ដោយមានសម្លេងគាំទ្រចំនួន ១២០/១៩១ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅកូវ៉ែត លោក Nguyen Hong Thao បានជាប់ឆ្នោតជាសមាជិកនៃគណៈ
កម្មាធិការច្បាប់អន្តរជាតិ អ.ស.ប.។ នេះគឺជាលើកដំបូងដែលវៀតណាមមាន
បេក្ខជនជាប់ឆ្នោតក្នុងគណៈកម្មាធិការពោលខាងលើ។ ឯកអគ្គរដ្ឋទូតនិង
ជាប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប. លោកស្រី Nguyen
Phuong Nga បានវាយតំលៃថា៖ ប្រការនេះគឺជាការបោះជំហានសំខាន់ក្នុង
ដំណើរសមាហរណ កម្មអន្តរជាតិរបស់វៀតណាមដែលបានសរឲ្យឃើញនូវការចូល
រួមយ៉ាងសកម្ម របស់វៀតណាមលើវេទិការជឿទុកចិត្តរបស់ អ.ស.ប. ក៏ដូចជា
ក្នុងតំបន់ដូចជា អាស៊ាននិង APEC។ ព្រឹត្តិការណ៍នេះបង្ហាញនូវគិត្យានុភាព
របស់មិត្តភ័ក្តអន្តរជាតិ ចំពោះឯកអគ្គរដ្ឋទូត Nguyen Hong Thao ផងនិង
ចំពោះវៀតណាមផង៕