ជាលើកដំបូង រដ្ឋទាំង ៥០ នៅអាមេរិកបានប្រកាសពីគ្រោះមហន្តរាយ

(VOVWORLD) - នេះគឺជាលើកដំបូងហើយ ដែលរដ្ឋទាំង ៥០ នៅសហរដ្ឋអាមេរិក រួមទាំងទីក្រុងវ៉ាស៊ីនតោន ត្រូវបានដាក់ឲ្យស្ថិតក្នុងគ្រោះមហន្តរាយព្រមៗគ្នា។ 
ជាលើកដំបូង រដ្ឋទាំង ៥០ នៅអាមេរិកបានប្រកាសពីគ្រោះមហន្តរាយ - ảnh 1 អាមេរិកប្រកាសគ្រោះមហន្តរាយនៅរដ្ឋទាំង ៥០ ជាលើកដំបូង

នាបច្ចុប្បន្ននេះ សហរដ្ឋអាមេ រិកបានប្រកាសគ្រោះមហន្តរាយនៅទូទាំងប្រទេស ដោយសារជំងឺរាតត្បាត Covid-19 បន្ទាប់ ពីចំនួនអ្នកស្លាប់ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅ លើពិភពលោក។ Wyoming នាថ្ងៃទី ១១ ខែមេសា បានក្លាយជារដ្ឋទី ៥០ និងជារដ្ឋចុងក្រោយបង្អស់ របស់សហរដ្ឋអាមេរិក បានប្រកាសពីគ្រោះមហន្តរាយ បន្ទាប់ពីទទួលបានការអនុម័ត ពីប្រធានាធិបតី លោក Donald Trump។ នេះគឺជាលើកទីមួយហើយ ដែលរដ្ឋទាំង ៥០ នៅសហរដ្ឋអាមេរិក រួមទាំងទីក្រុងវ៉ាស៊ីនតោន ត្រូវបាន ដាក់ឲ្យស្ថិតក្នុងគ្រោះមហន្តរាយព្រមៗគ្នា។  ដូច្នេះ រហូតមកដល់ពេលនេះ រដ្ឋទាំង ៥០ រួមទាំងតំបន់ដែនដីចំនួន ៥ គឺ ប្រជុំកោះ  Virgin ចំណុះសហរដ្ឋអាមេរិក ប្រជុំកោះ Marian ភាគខាងជើង កោះ Guam   Puerto Rico និងទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានអនុម័តប្រកាសពីគ្រោះមហន្តរាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ