ជា​លើក​ដំបូង អាមេរិកបាន​​រក​ឃើញ​ក្រុម Houthi ​ដាក់​ពង្រាយ UUV នៅ​សមុទ្រ​ក្រហម

(VOVWORLD) - មន្ទីរបញ្ចកោណកាលពីថ្ងៃទី ១៨ ខែកុម្ភៈ បានប្រកាសថា កងកម្លាំងអាមេរិកនៅសមុទ្រក្រហម "បានអនុវត្តការវាយឆ្មក់ដែលមានលក្ខណៈស្វ័យការពារចំនួនប្រាំ" ប្រកបដោយជោគជ័យ ដើម្បីទប់ស្កាត់ការវាយប្រហារលើគោក និងនៅសមុទ្រពីតំបន់នានាក្នុងប្រទេសយេម៉ែនដែលគ្រប់គ្រងដោយក្រុម Houthi។

ក្នុងពេលជាមួយគ្នានោះ ទីបញ្ជាការកណ្តាលរបស់កងទ័ពអាមេរិក (CENTCOM) បានបញ្ជាក់ថា កម្លាំងនេះបានវាយប្រហារមីស៊ីលប្រឆាំងនាវាចល័តចំនួន ៣ គ្រាប់ យានក្រោមទឹកគ្មានមនុស្សបើក (UUV) ១ គ្រឿង និងទូកលើផ្ទៃទឹកគ្មានមនុស្សបើក (USV) ចំនួន ១ គ្រឿង ។

ជា​លើក​ដំបូង អាមេរិកបាន​​រក​ឃើញ​ក្រុម Houthi ​ដាក់​ពង្រាយ UUV នៅ​សមុទ្រ​ក្រហម - ảnh 1ផ្សែងហុយឡើងពីកប៉ាល់ដឹកប្រេងរបស់អង់គ្លេស MV Merlin Luanda ដែលរងការវាយប្រហារដោយកងកម្លាំង Houthi នៅពេលធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ Aden ក្នុងសមុទ្រអារ៉ាប់ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

CENTCOM បានកត់សម្គាល់ថា នេះជាលើកដំបូងដែលទីភ្នាក់ងារនេះបានឃើញក្រុម Houthi ដាក់ពង្រាយ UUV ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមនៅថ្ងៃទី ២៣ ខែតុលា។ CENTCOM បានកំណត់ថា៖ មីស៊ីល និងយានជំនិះខាងលើជាការគំរាមកំហែងហៀបកើតឡើងចំពោះនាវាកងទ័ពជើងទឹក និងនាវាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ CENTCOM ក៏បានសង្កត់ធ្ងន់ថា ការវាយឆ្មក់ខាងលើដោយយោធាអាមេរិកមានគោលដៅ«ធ្វើឱ្យដែនសមុទ្រអន្តរជាតិកាន់តែមានសុវត្ថិភាព» ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ