ជាលើកទីបីហើយ អាមេរិកបានវេតូសេចក្តីព្រាងសេច្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីជម្លោះមជ្ឈិមបូព៌ា
(VOVWORLD) - នៅក្នុងសម័យប្រជុំបោះឆ្នោតលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលបានពង្រាងដោយប្រទេសអាល់ហ្សេរី កាលពីថ្ងៃទី ២០ ខែកុម្ភៈ សមាជិកចំនួន ១៣ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបោះឆ្នោតគាំទ្រ មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះដែលបោះឆ្នោតប្រឆាំង ហើយចក្រភពអង់គ្លេសបានបោះឆ្នោតអនុប្បវាទ។
សេចក្តីព្រាងច្បាប់លើកនេះ មិនភ្ជាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ជាមួយការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាសកំពុងឃុំខ្លួននោះទេ។ សេចក្តីព្រាងច្បាប់នេះបង្កើតការទាមទារចំនួនពីរដាច់ដោយឡែកពីគ្នា ពោលគឺបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។
ផ្សែងហុយឡើងបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN |
នេះជាលើកទីបីហើយដែលអាមេរិកបានវេតូលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ UNSC ស្តីពីជម្លោះនៅមជ្ឈិមបូព៌ា។ ដោយពន្យល់ពីការវេតូនេះ ភាគីអាមេរិកបាននិយាយថា សេចក្តីព្រាងនេះអាចប៉ះពាល់ដល់ការចរចារវាងសហរដ្ឋអាមេរិក អេហ្ស៊ីប អ៊ីស្រាអែល និងកាតា ដើម្បីបញ្ឈប់ជម្លោះ និងដោះលែងចំណាប់ខ្មាំងដែលកំពុងត្រូវបានឃុំខ្លួន។ មុននោះ សេចក្តីព្រាងដំបូងរបស់អាមេរិកដែលបានចេញផ្សាយនៅចុងខែតុលាឆ្នាំ២០២៣ ស្តីពីជម្លោះនៅតំបន់ហ្គាហ្សា ត្រូវបានបោះឆ្នោតវេតូដោយរុស្ស៊ី និងចិនផងដែរ៕