ជលផលវៀតណាមខិតខំប្រឹងប្រែងអនុវត្តន៍ជាក់ស្ដែងរាល់ផលប្រយោជន៍ពី CPTPP

(VOVWORLD) -បណ្ដាអ្នកគ្រប់គ្រងរបស់កាណាដា ក៏មានការត្រិះរិះស្រដៀងគ្នាជាមួយស្ថានប័នគ្រប់គ្រងរបស់វៀតណាម ហើយនេះគឺជាសក្ខណៈអំណោយផល ក្នុងដំណើរការអនុត្តន៍ជាក់ស្ដែងនូវរាល់ផលប្រយោជន៍ដែលកិច្ចព្រមព្រៀង CPTPP នាំមក។
ជលផលវៀតណាមខិតខំប្រឹងប្រែងអនុវត្តន៍ជាក់ស្ដែងរាល់ផលប្រយោជន៍ពី CPTPP - ảnh 1លោក Nguyen Hong Duong អនុប្រធាននាយកដ្ឋានទីផ្សារទ្វីបអឺរ៉ុប-ទ្វីវអាមេរិក នៃក្រសួងឧស្សាហពាណិជ្ជកម្ម វៀតណាម (រូបថត៖ vnanet.vn)

នាថ្ងៃទី ២១ ខែមិនា នៅទីក្រុងតូរ៉ុនតូ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានរួមសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមរៀបចំសិក្ខាសាលាស្តីពីពាណិជ្ជកម្មជលផលវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Jessica Yang តំណាងទីភ្នាក់ងារត្រួតពិនិត្យចំណីអាហារកាណាដាបានសង្តត់ធ្ងន់អំពីតំរូវការស្វែងរកប្រភពដើមចំណីអាហារនាំចូល ដែលក្នុងនោះមានជលផល តាមច្បាប់សុវត្ថិភាពចំណីអាហារថ្មីរបស់ប្រទេសកាណាដា។ លើសពីនេះទៅទៀត សហគ្រាសនាំចេញកាណាដាក៏បានវាយតម្លៃថា គ្រឿងសមុទ្រក៏ជាវិស័យដែលមានឱកាសជាច្រើននៅវៀតណាមផងដែរ។

លោក Nguyen Hong Duong អនុប្រធាននាយកដ្ឋានទីផ្សារទ្វីបអឺរ៉ុប-ទ្វីវអាមេរិក នៃក្រសួងឧស្សាហពាណិជ្ជកម្មបានអះអាងថា "នារយៈពេលកន្លងទៅ ទំនាក់ទំនងជាទូទៅរវាងវៀតណាម និងកាណាដានិយាយរួម ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិយាយដោយឡែក មានការអភិវឌ្ឍជាវិជ្ជមាន។ ចំពោះវៀតណាម កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក (CPTPP) បានបង្កើតនូវឱកាសថ្មី សម្រាប់ភាគីទាំងពីរជំរុញទំនាក់ទំនងទ្វេភាគីឡើង កំពស់ថ្មី។ បណ្ដាស្ថាប័នគ្រប់គ្រងត្រូវក្ដាប់ជាប់នឹងកាលានុវត្តន៍ភាពនេះ ដើម្បីរួមជាមួយសហគ្រាសនានាអនុវត្តន៍ជាក់ស្ដែងនូវរាល់ផលប្រយោជន៍ក្នុង CPTPP  "។ លោក Duong បានឲ្យដឹងថាបណ្ដាអ្នកគ្រប់គ្រងរបស់កាណាដា ក៏មានការត្រិះរិះស្រដៀងគ្នាជាមួយស្ថានប័នគ្រប់គ្រងរបស់វៀតណាម ហើយនេះគឺជាសក្ខណៈអំណោយផល ក្នុងដំណើរការអនុត្តន៍ជាក់ស្ដែងនូវរាល់ផលប្រយោជន៍ដែលកិច្ចព្រមព្រៀង CPTPP នាំមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ