ជំលាសពលករវៀតណាមលើកចុងក្រោយចេញពីលីប៊ី

ជំលាសពលករវៀតណាមលើកចុងក្រោយចេញពីលីប៊ី - ảnh 1
ជំលាសពលករវៀតណាមចេញពីលីប៊ី(TTXVN)

(VOV)_នាថ្ងៃទី១៧ កញ្ញា ពលករវៀតណាមចំនួន១៧៥នាក់ បានចាក​ចេញ​ពីប្រទេសលីប៊ី តាមផ្លូវគោកទៅកាន់ទុយណេស៊ី ហើយពីនោះជិះយន្តហោះ​ត្រឡប់មកប្រទេសវិញ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

          ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅលីប៊ី លោក Dao Duy Tien បានអោយ​ដឹងថា៖ នេះគឺជាការជំលាសពលករវៀតណាមលើកចុងក្រោយដោយសា្ថនទូត
វៀតណាមប្រចាំនៅលីប៊ី ក្រុមការងាររបស់ក្រសួងការងារ យុទ្ធជនពិការនិង​សង្គមកិច្ចវៀតណាម និងបណ្ដាអង្គភាពអាជីវកម្មរៀបចំឡើង។ បរិមាណពលករ នេះធ្វើការនៅទីរួមស្រុក Ghadamis និងទីក្រុង Misrata ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ