ជំលោះឡើងជណ្តើរនៅអ៊ុយក្រែន

ជំលោះឡើងជណ្តើរនៅអ៊ុយក្រែន - ảnh 1
ស្ថានភាពនៅ ខេត្ត Slavyansk (ភាគខាងកើតអ៊ុយក្រែន) មិនទាន់មានសញ្ញាធូស្រាលនៅឡើយ។ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ២៤ មេសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
បានប្រកាសថា៖ ការដែល រដ្ឋអំណាច Kiev ដាក់ពង្រាយយោធាវាយប្រហារ
តម្រង់ទៅ លើបាតុករនានានៅតំបន់ភាគខាងកើតអ៊ុយក្រែនគឺឧក្រិដ្ឋកម្ម
ប្រឆាំងប្រជាជននៃ ប្រទេសនេះនឹងទទួលបាន “ផលវិបាកដ៏ធ្ងន់ធ្ងរ”។
ទន្ទឹមនឹងនោះ ប្រធានាធិបតី Putin បានចោទប្រកាន់មជ្ឈដ្ឋានកាន់អំណាច
ដែលមានទំនាក់ទំនងជិតស្និទជាមួយលោកខាង លិចនាបច្ចុប្បន្ននៅ
អ៊ុយក្រែនគឺ “របបយោធាកាន់អំណាច”។ ផ្តោតទៅលើបទដាក់ទណ្ឌកម្ម
សេដ្ឋកិច្ចរបស់លោកខាងលិចចំពោះម៉ូស្គូដែលទាក់ទិនដល់វិបត្តិនៅ
អ៊ុយក្រែន ថ្នាក់ដឹកនាំរុស្ស៊ីបានអះអាងថា៖ រុស្ស៊ីមានសមត្ថភាពការពារ
បណ្ដាផលប្រយោជរបស់ ខ្លួនក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភព
លោក (WTO)។ ក្នុងពេលនោះ ស្ថានភាពនៅ ខេត្ត Slavyansk (ភាគខាង
កើតអ៊ុយក្រែន) មិនទាន់មានសញ្ញាធូស្រាលនៅឡើយ។ មនុស្សចំនួន ៥ នាក់ត្រូវស្លាប់ក្នុងជំលោះរវាងកងទ័ពរដ្ឋាភិបាលជាមួយបណ្ដាបាតុករ។ ក៏ក្នុងសេចក្តីថ្លែងការមួយដែលត្រូវបាននាំចេញ​ នាថ្ងៃទី ២៤ មេសា
ក្រសួងការបរទេស រុស្ស៊ីបានអះអាងថា៖ អាមេរិកបាននាំចេញភ័ស្តុតាង
គ្មានមូលដ្ឋានដើម្បីចោទប្រកាន់ម៉ូស្គូឈរនៅខាងក្រោយបណ្ដាកំលាំង
ប្រឆាំងរដ្ឋាភិបាលបណ្តោះអាសន្ននៅ Kiev ព្រមទាំងស្នើរឲ្យអាមេរិក
បញ្ឈប់កាយវិការនេះភ្លាមមួយរំពេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ