ជំលោះអំពីថវិការនៅអាមេរិកនៅជាប់គាំង
|
ជំលោះអំពីថវិការនៅអាមេរិកនៅជាប់គាំង |
(VOV)_សភាពតានតឹងនៅលើឆាកនយោបាយអាមេរិកជំវិញបញ្ហាថវិការដ្ឋាភិបាល និង ពិដានបំណុលសាធារណះនៅមិនទាន់មានសញ្ញាបន្ធូរស្រាលឡើយ
ក្នុងពេលដែលកិច្ចប្រជុំថ្មីៗនេះ រវាងបណ្ដាសមាជិកនៃគណបក្សប្រជាធិបតេយ្យនិង
គណបក្សសាធារណះរដ្ឋ នាថ្ងៃទី ១៣ តុលា កន្លងទៅ មិនទទួលបានលទ្ធផលជាក់ស្ដែងណាមួយឡើយ។ សមាជិកព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យ Harry Riel បានអោយដឹងថា÷ កិច្ចប្រជុំនាចុងសប្ដាហ៍កន្លងទៅ រវាងលោកជាមួយថ្នាក់ដឹកនាំ
គណបក្សសាធារណះរដ្ឋ Mitch Mc Connell ទទួលបានការរីកចំរើនជាក់ស្ដែងមួយចំនួនក្តី ប៉ុន្តែភាគីទាំងពីរនៅមិនទាន់ទទួលបានការឯកភាពណាមួយទេ។ ទន្ទឹមនឹងនោះ សមាជិកព្រឹទ្ធសភា Charles Schumer បានទទួលស្គាល់ថា÷ លោក Harry
Riel និង Mitch Mc Connell ÷ មិនមានការខ្វែងគំនិតគ្នាច្រើនទេ ក្នុងកិច្ចប្រជុំ នាថ្ងៃទី១៣ តុលាកន្លងទៅ។
តាមផែនការ រដ្ឋសភាទាំងពីរមានការពិភាក្សាដោយឡែក ក្នុងថ្ងៃទី១៤
តុលាដែរ៕