|
ដាក់ឲ្យដំណើរការស្ពាន Kim Thanh-ច្រកទ្វារអន្តរជាតិ Lao Cai។ |
VOV-នាថ្ងៃទី៨សីហា ច្រកទ្វារអន្តរជាតិផ្លូវគោកលេខ២ Kim Thanh ចំណុះ
គូរច្រកទ្វាអន្តរជាតិ Lao Cai (វៀតណាម)- He Kou(ចិន) បានដាក់ឲ្យដំណើរការ
ជាផ្លូវការ។ នេះជាកន្លែងផ្លាស់ប្តូរពាណិជ្ជកម្មសំខាន់នៃរបៀងសេដ្ឋកិច្ច Con
Ming-Lao Cai-Ha Noi-Hai Phong។ នាព្រឹកថ្ងៃទី៨សីហា សាខាគយច្រកទ្វារ Lao
Cai បានមានទម្រង់បែបបទនាំចេញនាំចូលទំនិញចំនួន១៦សន្លឹកដោយមាន
តំលៃ ប្រាក់សរុបប្រមាណរាប់ពាន់លានដុង ប្រមូលបានជាង១ពាន់លានដុង។
នេះជាច្រកទ្វាអន្តរជាតិសំរាប់មនុស្សនិងមធ្យោបាយដឹកជញ្ជូនចេញចូលនិង
ទំនិញនាំចេញនាំចូលជាផ្លូវការ។ នៅចំពោះមុខ វៀតណាមនិងចិនបានឯកភាព ម៉ោងបើកច្រកទ្វារជាប្រចាំថ្ងៃគឺពីម៉ោង៧ដល់ម៉ោង១៩តាមម៉ោងហាណូយ៕