ដៃគូអន្តរជាតិបញ្ជាក់ពីការសន្យាជួយឧបត្ថម្ភវៀតណាមអនុវត្តន៍គោលដៅអភិវឌ្ឍទាក់ទិនដល់ការកាត់បន្ថយការបំភាយឧស្ម័ន
(VOVWORLD) - សេចក្ដីព្រាងយុទ្ធសាស្ត្រ ត្រូវបានកសាងឡើងក្នុងគោលដៅបង្កើនការសម្រប ខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយភាពងាយរងគ្រោះ ការបាត់បង់ និង ការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ; កាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ ដើម្បីសម្រេចបាននូវគោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។
ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ២៦ មេសា នៅទីក្រុងហាណូយ ក្រសួងធនធានធម្មជាតិនិងបរិស្ថាន វៀតណាម សហការជាមួយកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) និងអង្គការ សហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្ដីពី បម្រែបម្រួលអាកាសធាតុរហូតដល់ឆ្នាំ ២០៥០។
សេចក្ដីព្រាងយុទ្ធសាស្ត្រ ត្រូវបានកសាងឡើងក្នុងគោលដៅបង្កើនការសម្រប ខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយភាពងាយរងគ្រោះ ការបាត់បង់ និង ការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ; កាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ ដើម្បីសម្រេចបាននូវគោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ ទន្ទឹមនឹងនោះ ទាញយកឱកាសពីការប្រែប្រួលអាកាសធាតុ ដើម្បីផ្លាស់ប្ដូរ គំរូកំណើន លើកកំពស់ភាពធន់ និងកម្លាំងប្រកួតប្រជែងនៃសេដ្ឋកិច្ច ដើម្បីបម្រើការ អភិវឌ្ឍប្រទេសប្រកបដោយចីរភាព; ចូលរួមចំណែកយ៉ាងសកម្ម និងមានការទទួល ខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការការពារប្រព័ន្ធអាកាសធាតុផែនដី។
តាងនាមដៃគូអន្តរជាតិដែលសម្របសម្រួលជាមួយវៀតណាមក្នុងការកសាង សេចក្តីព្រាងយុទ្ធសាស្ត្រ លោកស្រី Caitlin Wiesen ប្រធានតំណាង UNDP ប្រចាំនៅ វៀតណាមបានវាយតម្លៃខ្ពស់ចំពោះការកសាងយុទ្ធសាស្ត្រជាតិស្ដីពីការប្រែប្រួល អាកាសធាតុរបស់វៀតណាមរហូតដល់ឆ្នាំ ២០៥០។
“យុទ្ធសាស្ត្រជាតិស្ដីពីការប្រែប្រួលអាកាសធាតុ នឹងជួយយើងកសាងក្របខណ្ឌ មួយដើម្បីកៀរគរវិធីអភិក្រមទូទៅរបស់រដ្ឋាភិបាល កៀរគរសង្គមទាំងមូល ក៏ដូចជា អាចអនុវត្តន៍សកម្មភាពអាកាសធាតុប្រកបដោយទំនួលខុសត្រូវ ហើយធានាដំណើរ ការផ្លាស់ប្ដូរ និងដំណើរការអភិវឌ្ឍប្រកបដោយចីរភាពនៃវៀតណាម។ UNDP សន្យាសហការជាមួយរដ្ឋាភិបាលវៀតណាម ក៏ដូចជាដៃគូនានា ដើម្បីតាមរយៈការអនុវត្ត យុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដល់ឆ្នាំ ២០៥០ និងការជំរុញកិច្ចសហ ប្រតិបត្តិការអន្តរជាតិនោះ យើងអាចសម្រេចបាននូវគោលដៅបំភាយឧស្ម័នគ្មានសូន្យ នៅឆ្នាំ ២០៥០ ហើយកុំទុកឲ្យនរណាម្នាក់ត្រូវបំភ្លេចចោលនោះឡើយ”៕