ដំណាងអាណិកជនវៀតណាមរាប់ពាន់នាក់បានចូលរួមកម្មវិធី៖ និទាឃរដូវនៅស្រុកកំណើត
ដំណាងអាណិកជនវៀតណាមរាប់ពាន់នាក់បានចូលរួមកម្មវិធី៖ និទាឃរដូវនៅស្រុកកំណើត ក្នុងឪកាសចូលឆ្នាំថ្មី ឆ្នាំរោង ចត្វាស័ក ឆ្នាំ ២០១២ នៅទីធ្លាប្រាង្គតំកល់សពលោកប្រធានហូជីមិញ -រដ្ឋធានីហាណូយ។ នៅទីនេះ ប្រធានរដ្ឋវៀតណាម លោក truong Tan Sang គណះកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេស (នៃក្រសួងការបរទេស) ថ្នាក់ដឹកនាំទីក្រុងហាណូយ មជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម រួមជាមួយអាណិកជនរាប់រយនាក់បានអុធធូបនៅរាជវាំងថាំងឡង់ ទៅទស្សនាមណ្ឌលគេរ្តិ៍ដំណែលលោកប្រធានហូជីមិញ ។លោកស្រី Vu Thi Mai អាណិកជនវៀតណាមនៅអងគ្លេសបានថ្លែងថា៖
ក្នុងឪកាសចូលឆ្នាំថ្មី បងប្អូនអាណិកជនវៀតណាមត្រឡប់មកស្រុកកំណើតវិញដើម្បីទទួលបុណ្យចូលឆ្នាំថ្មី ជាមួយសាច់ញាត្តិ។ បក្ស និងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ទទួលបងប្អូនអាណិកជន ដូចជាយើងខ្ញុំ។ ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងណាស់ ដោយសារបានចូលរួមកម្មវិធី៖ និទាឃរដូវនៅស្រុកកំណើត និងបានទៅគោរព្វវិញ្ញាណក្ខ័ណ្ឌលោកប្រធានហូជីមិញនៅប្រាំង្គតំកល់សព។
ក្នុងបទថ្លែងមតិ ជូនពរចូលឆ្នាំថ្មីចំពោះបណ្ដាអាណិកជន ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានស្វាគមបងប្អូនអាណិកជនលើទូទាំងពិភពលោកមកស្រុកកំណើត ទទួលបុណ្យចូលឆ្នាំថ្មី។ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sangជូនដំណឹងអំពីបណ្ដាសមិទ្ធផលសំខាន់របស់ប្រទេសជាតិក្នុងឆ្នាំ ២០១១និងជឿជាក់ថា ឆ្នាំ ២០១២ ប្រទេសវៀតណានឹងឆ្លងផុតពីរាល់ការលំបាក់ ឈានទៅមុខដោយឥតឈប់ឈរ ក្លាយទៅជាប្រទេសខ្លាំងមាំមួន មានតួនាទីសំខាន់លើឆាក់អន្តរជាតិ៖
បក្ស រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាលអះអាងថា៖ ជនវៀតណាមនៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញរបស់សហគមន៏វៀតណាម ជានិច្ចកាលមានគោលបំណងថាជនរួមជាតិសាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ស្ថិរភាពជីវភាពរស់នៅ អភិវឌ្ឈន៏សេដ្ឋកិច្ច ជាដើម។
កម្មវិធី និទាឃរដូវនៅស្រុកកំណើត សំរាប់អាណិកជនវៀតណាម ២០១២ បានរៀបចំដ៏មហោឡារឹក ជាមួយនាទីសិល្បះពិសេសស្ងើចសរសើរស្រុកកំណើត ទឹកដី ផ្តល់មកបរិយាកាសទទួលនិទាឃរដូវថ្មីកក់ក្ដៅ សប្បាយរីករាយនៅគ្រប់ទឹសទី ក្នុងទូទាំងប្រទេស ជាមួយការចូលរួមរបស់បណ្ដាតារាចម្រៀង សិល្បករល្បីឈ្មោះ នៅក្នុងនិងក្រៅប្រទេសវៀតណាម៕