ដាណឺម៉ាកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យកំណើនបៃតង

(VOVWORLD) - នារសៀលថ្ងៃទី៦ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានទទួលជួបឯកអគ្គរដ្ឋទូតដាណឺម៉ាកលោក Kim Højlund Christensen ក្នុងឱកាសបញ្ចប់អាណត្តិការងារនៅវៀតណាម។

ដាណឺម៉ាកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យកំណើនបៃតង - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son និងឯកអគ្គរដ្ឋទូតដាណឺម៉ាកលោក  Kim Højlund Christensen (រូបថត៖ ស្ថានទូតដាណឺម៉ាក)

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រី Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះតួនាទីសកម្ម និងការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់លោកឯកអគ្គរដ្ឋទូតក្នុងការអភិវឌ្ឍទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ វៀត ណាម - ដាណឺម៉ាក។ លោករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីទាញយកសក្តានុពលអតិបរមានៃកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ បរិស្ថាន កំណើនបៃតង ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល កសិកម្ម បច្ចេកវិទ្យាខ្ពស់ និងការជួបប្រាស្រ័យប្រជាជន។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Christensen ជឿជាក់ថា ទិសដៅសហប្រតិបត្តិការរបស់ដាណឺម៉ាកក្នុងវិស័យកំណើនបៃតងគឺស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាម ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិ បាល និងសហគមន៍អាជីវកម្មដាណឺម៉ាកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពជាមួយវៀតណាមក្នុងវិស័យនេះ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា នឹងបន្តពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រជាជនទាំងពីរវៀតណាម និងដាណឺម៉ាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ