ដំណើរ​ការ​ចរចាសន្តិភាព​យេម៉ែនបាន​ចាប់ផ្តើមនៅទីក្រុងរីយ៉ាដ

(VOVWORLD) - ការចរចាសន្តិភាពរវាងភាគីនានានៅប្រទេសយេម៉ែនបានចាប់ផ្តើមនៅថ្ងៃទី ៣០ ខែមីនានៅរដ្ឋធានីរីយ៉ាដរបស់អារ៉ាប៊ីសាអូឌីត ខណៈពេលដែលសម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានប្រកាសបទឈប់បាញ់មួយ ជាកាយវិការដែលត្រូវបានរំពឹងថា នឹងជួយបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសយេម៉ែន។
ដំណើរ​ការ​ចរចាសន្តិភាព​យេម៉ែនបាន​ចាប់ផ្តើមនៅទីក្រុងរីយ៉ាដ - ảnh 1អគ្គលេខាធិការ GCC លោក Nayef Falah Al-Hajraf បានអំពាវនាវឱ្យភាគីទាំងអស់នៅយេម៉ែន ស្លេះទុកការខ្វែងគំនិតគ្នានៅមួយអន្លើសិន។ (រូបថត៖ GCCSG)

កាសែត Arab News របស់អារ៉ាប៊ីសាអូឌីត បានពិពណ៌នាការចរចាររវាងភាគីចូលរួមសង្រ្គាមនៅយេម៉ែនថា ជាដំណើរការចរចាសន្តិភាពគ្រប់ជ្រុងជ្រោយបំផុត ដែលបានសម្របសម្រួលដោយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។ អ្នកនយោបាយយេម៉ែន មេដឹកនាំកុលសម្ព័ន្ធ មន្ត្រីយោធានិងសន្តិសុខរាប់រយនាក់បានចូលរួមនៅក្នុងការចេចានៅទីក្រុងរីយ៉ាដ។ ក្រុម Houthis បានបដិសេធចូលរួមព្រឹត្តិការណ៍ដែលផ្តួចផ្តើមដោយ GCC នោះ។

ថ្លែងមតិបើកការចរចា អគ្គលេខាធិការ GCC លោក Nayef Falah Al-Hajraf បានអំពាវនាវឱ្យភាគីទាំងអស់នៅយេម៉ែន ស្លេះទុកការខ្វែងគំនិតគ្នានៅមួយអន្លើ ហើយស្វែងរកដំណោះស្រាយគ្រុបមុខដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយនៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ។ លោក Hajraf បានសង្កត់ធ្ងន់ថា GCC នឹងគាំទ្ររាល់លទ្ធផលនៃការចរចា ហើយបានកោតសរសើរការសម្រេច បញ្ឈប់ការប្រយុទ្ធគ្នារបស់សម្ព័ន្ធអារ៉ាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ