|
ដំណើរដឹកជញ្ជូនអាវុធគីមីទាំងអស់របស់ស៊ីរីចេញពីប្រទេសនេះបានសម្រេច (VOV) |
(VOVworld) – ដំណើរដឹកជញ្ជូនអាវុធគីមីទាំងអស់របស់ស៊ីរីចេញពីប្រទេសនេះ
បាន សម្រេច បន្ទាប់ពី នាវាដឹកជញ្ជូនជាតិគីមីចុងក្រោយបានចូលចតកំពង់ផែរ
Gioia Tauro ភាគខាងត្បូងអ៊ីតាលី។ តាមគំរោង ដំណើរបំផ្លាញចោលបរិមាណ
អាវុធគីមីពោលខាងលើនឹងអូសបន្លាយក្នុងរយៈពេល ៦០ ថ្ងៃ។ មុននោះ ប្រធាន
គណៈកម្មាធិការចំរុះ របស់ អ.ស.ប. និងអង្គការហាមឃាត់ប្រើប្រាស់អាវុធគីមី
(OPCW) លោក Ahmed Uzumcu បានឲ្យដឹងថា៖ ដើម្បីបំផ្លាញចោលបរិមាណ
អាវុធពោលខាងលើត្រូវការរយៈពេល ៤ ខែ៕