ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាមរបស់ប្រធានាធិបតីលោក Joko Widodo នឹងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ប្រធានាធិបតីសាធារណៈរដ្ឋឥណ្ឌូនេស៊ីលោក Joko Widodo និងលោកជំទាវនឹង មកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានឆ្នាំ២០១៨ (WEF ASEAN 2018)។ នេះជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូងរបស់ប្រធានាធិបតី លោក Joko Widodo នៅវៀតណាមចាប់តាំងពីចូលកាន់តំណែងកាលពីឆ្នាំ ២០១៤មក។
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាមរបស់ប្រធានាធិបតីលោក Joko Widodo នឹងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1ឯកអគ្គរដ្ឋ ទូតឥណ្ឌូនេស៊ីប្រចាំវៀត ណាមលោក Ibnu Hadi ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (រូបថត៖ VOV)


ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ឯកអគ្គរដ្ឋ ទូតឥណ្ឌូនេស៊ីប្រចាំវៀត ណាមលោក Ibnu Hadi បានអះអាងថា៖

        “ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតីលោក Joko Widodo ភាគីទាំងពីរនឹងបន្តចុះហត្ថលេខាលើផែនការធ្វើសកម្មភាពដំណាក់កាល៥ឆ្នាំ ខាងមុខ សំដៅបើកចេញទិសដៅអភិវឌ្ឍទំនាក់ទំនងទ្វេភាគីគ្រប់វិស័យចាប់តាំង ពីសេដ្ឋកិច្ច នយោបាយដល់វប្បធម៌ សង្គម។ ចំពោះវិស័យសេដ្ឋកិច្ច ខ្ញុំមាន សុទិដ្ឋិនិយមថា ដោយអ្វីៗដែលយើងទទួលបានក្នុងរយៈពេល៣ឆ្នាំកន្លងទៅ រួម ជាមួយល្បឿនកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរនោះ គឺគោលដៅទំហំពាណិជ្ជ កម្មទ្វេភាគីប្រមាណ១០ពាន់លាន ដុល្លាអាមេរិកនឹងត្រូវបានសម្រេចនាឆ្នាំ២០២០ ។ ពិសេសគឺយើងកំពុងផ្ដោតសំខាន់ទៅលើមុខទំនិញអាទិភាពនានាដូចជា រថយន្តឥណ្ឌូនេស៊ីត្រូវបាននាំចេញទៅវៀតណាម ឬអង្ករវៀតណាមត្រូវបាន នាំចេញទៅឥណ្ឌូនេស៊ីវិញ”។

        ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo គ្រោងនឹងជួបចរចាជាមួយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសវនាការជាមួយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ