ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទៅកាន់ប្រទេសអូស្ត្រាលី

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែមីនា (តាមម៉ោងវៀតណាម) ពិធីទទួលស្វាគមន៍ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំង គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានប្រព្រឹត្តទៅយ៉ាងមហោឡារិកនៅរដ្ឋធានី Canberra  ប្រទេសអូស្ត្រាលី។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទៅកាន់ប្រទេសអូស្ត្រាលី - ảnh 1ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទៅកាន់ប្រទេសអូស្ត្រាលី 

លោក Nguyen Xuan Phuc ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ឋស្នាល និង កក់ក្តៅបំផុតពី នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull ។ បន្ទាប់ពីពិធីនេះ លោក Nguyen Xuan Phuc និង លោក Malcolm Turnbull ក៏បានថតរូបអនុស្សាវរីយ៍ និងមានជំនួបពិភាក្សាគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ