ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអេត្យូពីនិងអេហ្ស៊ីប របស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

(VOVWORLD) -ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអេត្យូពីនិងអេហ្ស៊ីប របស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី។នេះគឺជាការអះអាងរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Vu Hong Nam ក្នុងការឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ 
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអេត្យូពីនិងអេហ្ស៊ីប របស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Vu Hong Nam

លោក  Vu Hong Nam បានលើកច្បាស់ថាដំណើរទស្សនិច្ចថ្នាក់រដ្ឋនៅ អេត្យូពី និងអេហ្ស៊ីបរបស់ប្រធានរដ្ឋ លោក Tran Dai Quang លោកជំទាវ និងគណប្រតិភូជាន់ខ្ពស់វៀតណាមចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ សីហា ឆ្នាំ២០១៨ គឺទទួលបានជោគជ័យដ៏ល្អប្រសើរ។

ទាំងអេត្យូពី និងអេហ្ស៊ីបបានរៀបចំការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ និងមហោឡារឹកជូនចំពោះប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Tran Dai Quang បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរគឺ៖ ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា។ បញ្ចប់ដំណើរទស្សនកិច្ចនៅអេត្យូពីនិងអេហ្ស៊ីបនោះ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការរួម ដោយជំរុញថែមទៀតទំនាក់ទំនងទ្វេភាគីរវាងវៀតណាម - អេត្យូពី និង វៀតណាម - អេហ្ស៊ីប នាពេលខាងមុខ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Vu Hong Nam បន្តថា ក្នុងដំណើរទសស្សនកិច្ចលើកនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញទៅទស្សនាទីស្នាក់ការ សហភាពអាហ្វ្រិកនៅរដ្ឋធានី Adis Abiba ប្រទេសអេត្យូពី និងជួបសន្ទនាជាមួយប្រធានស្តីទីនៃគណកម្មាធិការសហភាពអាហ្វ្រិក លោកស្រី Amira Elfadil Mohammed Elfadil។ នៅទីនេះភាគីទាំងពីរបានលើក សំណើរអំពី ទិសដៅសហប្រតិបត្តិការរវាង វៀតណាម និងសហភាពអាហ្វ្រិកលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ