ដំណើរទស្សនកិច្ចនៅឆែករបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបតិ្តការទ្វេភាគី
(VOVWORLD) - ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Vojtech Filip ប្រធានគណៈបក្សកុម្មុយនិស្តឆែកនិងម៉ូរ៉ាវ៉ា និងជាអនុ ប្រធានទីមួយនៃរដ្ឋសភាឆែក បានសម្ដែងក្ដីសោ មនស្សរីករាយចំពោះជោគជ័យ នៃដំណើរទស្សនកិច្ចនៅឆែករបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) និងប្រធានាធិបតីឆែកលោក Milos Zeman (រូបថត៖ TTXVN) |
សាធារណៈមតិឆែកយកចិត្តទុកដាក់យ៉ាងខ្លាំងដល់លទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឆែកចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែមេសា របស់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។ គេបានចាត់ទុកថា រាល់ ខ្លឹមសារដែលត្រូវបានលើកយកមកពិភាក្សារវាងភាគីទាំងពីរបានត្រួសត្រាយផ្លូវសម្រាប់ការជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីនាពេលខាងមុខ ក៏ដូចជាបង្ក លក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅឆែកផងដែរ។
ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Vojtech Filip ប្រធានគណៈបក្សកុម្មុយនិស្តឆែកនិងម៉ូរ៉ាវ៉ា និងជាអនុ ប្រធានទីមួយនៃរដ្ឋសភាឆែក បានសម្ដែងក្ដីសោមនស្សរីករាយចំពោះជោគជ័យ នៃដំណើរទស្សនកិច្ចនៅឆែករបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។ លោក Vojtech Filip បានគាំទ្រចំពោះខ្លឹមសារនៅក្នុងជំនួបចរចា រវាងនាយករដ្ឋមន្រ្តីទាំងពីររូប សំដៅលុបចោលរបាំងក្នុងកិច្ចសហប្រតិបតិ្តការ ពលករ ដើម្បីបន្តផ្ដល់ទិដ្ឋាការសម្រាប់ពលករវៀតណាមមកធ្វើការនៅឆែក។ លោកបានអោយដឹងថា នឹងលើកសំណើជូនឡើងរដ្ឋាភិបាលឆែកស្ដីពីបញ្ហានេះ តាមនោះរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបាន បញ្ជាក់ថា ខ្លួននឹងគ្រោងមកបំពេញទស្សនកិច្ចការងារនៅវៀតណាមនាខែមិថុនា ឆ្នាំ២០១៩ ដើម្បីបន្តពិភាក្សាអំពីការអនុវត្តរាល់ខ្លឹមសារក្នុងកិច្ចព្រមព្រៀងរវាង នាយករដ្ឋមន្រ្តីទាំងពីរ៕