ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋចិនជួយឧបត្ថម្ភជំរុញពាណិជ្ជកម្មទ្វេភាគី
(VOVWORLD) - នាថ្ងៃទី ១០ វិច្ឆិកា ប្រធានរដ្ឋចិន លោក Xi Jingping នឹងអញ្ជើញចូលរួម សប្តាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang ភាគកណ្ដាល
វៀតណាមមុនពេល បំពេញទស្សនកិច្ចជាផ្លូវការវៀតណាម។
ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចប៉ាស៊ីហ្វិក លោក Tang Guoqiang |
(VOVworld) – នាថ្ងៃទី ១០ វិច្ឆិកា ប្រធានរដ្ឋចិន លោក Xi Jingping នឹងអញ្ជើញចូលរួម សប្តាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាមមុនពេល បំពេញទស្សនកិច្ចជាផ្លូវការវៀតណាម។ នៅខាងក្រៅសន្និសីទកំពូលសហគ្រាស APEC អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានសម្ភាសន៍ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចប៉ាស៊ីហ្វិក លោក Tang Guoqiang អំពីអត្ថន័យនៃដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋចិន លោក Xi Jingping ក៏ដូចជា វាយតំលៃអំពីការងារត្រៀមរៀបចំឲ្យ APEC របស់ប្រទេសម្ចាស់ផ្ទះវៀតណាម។ លោក Tang Guoqiang ឲ្យដឹងថា៖ សកម្មភាព របស់ប្រធានរដ្ឋចិន លោក Xi Jingping នៅវៀតណាមមានអត្ថន័យដ៏សែនសំខាន់។ ក្នុងរយៈពេលកន្លងទៅទំនាក់ទំនងរវាងប្រទេសទាំងពីរបក្សទាំងពីរបានអភិវឌ្ឍន៍ដ៏ល្អប្រសើរដោយឈរលើមូលដ្ឋានសន្តិភាពគោរពគោលការណ៍រួម។ ប្រសិនបើ ភាគីទាំង ពីរសុទ្ធតែខំប្រឹងប្រែង ខ្ញុំជឿជាក់ថា៖ ទំនាក់ទំនងទ្វេភាគីនឹងកាន់តែអភិវឌ្ឍន៍ល្អប្រលើរ ថែមទៀត៕