ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធាន Xi Jinping ទទួលបានលទ្ធផលត្រចះត្រចងជាច្រើន
(VOVWORLD) - នេះជាការវាយតម្លៃរបស់ប្រធានគណៈ កម្មាធិការកិច្ចការបរទេសមជ្ឈិមលោក Le Hoai Trung ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមលោក Le Hoai Trung |
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping ទទួលបានលទ្ធផលល្អត្រចះត្រចងជាច្រើន ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់បក្ស និងរដ្ឋទាំងពីរចំពោះទំនាក់ទំនងទ្វេភាគី ហើយទន្ទឹមនឹងនោះ បង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការយូរអង្វែងប្រកបដោយនិរន្តរភាពរវាងវៀតណាម និងចិន។ នេះជាការវាយតម្លៃរបស់ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមលោក Le Hoai Trung ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។
លោក Le Hoai Trung បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់បក្ស រដ្ឋចិន និងរូបលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping ផ្ទាល់ខ្លួន ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ព្រមទាំងកេរ្តិ៍ឈ្មោះរបស់អគ្គលេខាបក្ស Nguyen Phu Trong។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបង្កើតទំនាក់ទំនង សហគមន៍ចែករំលែកអនាគត ដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។ ក្នុងដំណើរទស្សនកិច្ចនេះ រួមជាមួយនឹងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន ៣៦ ក្នុងវិស័យឧស្សាហកម្ម វិស័យ និងថ្នាក់មូលដ្ឋានជាច្រើន។
“ចំណុចសំខាន់មួយទៀត គឺយើងក៏មានលក្ខខណ្ឌបន្ថែម ដើម្បីពង្រឹងបរិយាកាសសន្តិភាព ជាពិសេសការពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ទាញយកប្រយោជន៍ពីលក្ខខណ្ឌអភិវឌ្ឍន៍សម្រាប់ប្រទេសរបស់យើង និងរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាម។ លើសពីនេះ តាមរយៈសកម្មភាពនេះ ថ្នាក់ដឹកនាំចិន ក៏ដូចជាសហគមន៍អន្តរជាតិ ក៏ទទួលស្គាល់យ៉ាងពេញទំហឹងនូវសមិទ្ធិផលនៃដំណើរការនវានុវត្តន៍ ក៏ដូចជាសក្តានុពល មុខតំណែង និងកិត្យានុភាពរបស់ប្រទេសវៀតណាមផងដែរ”។
សាស្ត្រាចារ្យ Xu Liping នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន |
ខាងភាគីចិន អ្នកជំនាញការចិនបានអះអាងថា ដំណើរទស្សនៈកិច្ចបានបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ យោងតាមសាស្ត្រាចារ្យ Xu Liping នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានទទួលនូវលទ្ធផលដ៏សម្បូរបែបជាច្រើន រួមចំណែកបង្កើនទំនុកចិត្តរវាងភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងជាក់ស្តែងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែនាំមកនូវទីតាំងថ្មី និងកម្រិតថ្មីដល់ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងបានបើកឱកាស និងកន្លែងជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងចិនផងដែរ៖
“ប្រការនេះបង្ហាញថា ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ចិន និងវៀតណាមបានឈានចូលដំណាក់កាលថ្មីមួយ។ ដំណាក់កាលនេះជាដំណាក់កាលសំខាន់នៃការលើកកម្ពស់គុណភាព និងវិសាលភាព។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន ៣៦ ។ ខ្ញុំគិតថា នេះគឺជាលទ្ធផលជាក់ស្តែងដែលសម្រេចបានក្នុងយដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Xi Jinping ពោលគឺ លទ្ធផលគ្របដណ្តប់លើគ្រប់ទិដ្ឋភាពទាំងអស់”។
យោងតាមលោក Hua Ninh Ninh នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀង RCEP ការរក្សាដំណើរទស្សនកិច្ចជាទៀងទាត់រវាងមេដឹកនាំទាំងពីរមិនត្រឹមតែជួយរឹតបន្តឹងទំនាក់ទំនងរវាងភាគីទាំងពីរក្នុងនាមជាប្រទេសជិតខាងជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ឱកាសសម្រាប់ប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរលើប្រធានបទដែលមានផលប្រយោជន៍ទៅវិញទៅមក និងលើវិស័យសហប្រតិបត្តិការជាក់ស្តែង៕