ដំណើរទស្សនកិច្ចនៅសិង្ហបុរីរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានចាក់គ្រឹះសម្រាប់ប្រទេសទាំងពីរអភិវឌ្ឍន៍ក្លាយជាគំរូនៅតំបន់អាស៊ីអាគ្នេយ៍
(VOVWORLD) - លោកសាស្ត្រាចារ្យរង Vu Minh Khuong បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc សម្រេចបានលទ្ធផលពិសេសៗជាច្រើន ដែលបង្ហាញយ៉ាងច្បាស់នូវភាពស្មោះស្ម័គ្រនិងឫទ្ធានុភាពរបស់ប្រជាជាតិទាំងពីរដែលបានផ្សាភ្ជាប់ជាមួយគ្នាក្នុងគ្រាលំបាក។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីសិង្ហបុរី
លោក Lee Hsien Loong។ (រូបថត៖ VNA) |
ក្នុងឱកាសបញ្ចប់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈនោះ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសិង្ហបុរីបានជួបសម្ភាសន៍ជាមួយលោកសាស្ត្រាចារ្យរង Vu Minh Khuong អ្នកជំនាញមកពីសាលាគោលនយោបាយសាធារណៈ Lee Kuan Yew ចំណុះសាកលវិទ្យាល័យជាតិសិង្ហបុរី ដើម្បីវាយតម្លៃពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។
លោកសាស្ត្រាចារ្យរង Vu Minh Khuong បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc សម្រេចបានលទ្ធផលពិសេសៗជាច្រើន ដែលបង្ហាញយ៉ាងច្បាស់នូវភាពស្មោះស្ម័គ្រនិងឫទ្ធានុភាពរបស់ប្រជាជាតិទាំងពីរដែលបានផ្សាភ្ជាប់ជាមួយគ្នាក្នុងគ្រាលំបាក។ ជាពិសេស ប្រទេសទាំងពីរមានសេចក្តីប្រាថ្នាចង់នាំប្រទេសជាតិឈានឡើងយ៉ាងខ្លាំងក្លាក្រោយជម្ងឺរាតត្បាត ជាមួយនឹងចក្ខុវិស័យដ៏ធំ សំដៅបង្កើនការរួមផ្សំគ្នាក្នុងការដោះស្រាយ”ចំណោទ” រួមអំពីការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរនិងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ។
លោកបានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះ ជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនដែលបានចុះហត្ថ លេខា នឹងចាត់គ្រឹះដ៏សំខាន់សម្រាប់ប្រទេសទាំងពីរអភិវឌ្ឍន៍ តភ្ជាប់គ្នាកាន់តែជិតស្និទ្ធថែមទៀត ដើម្បីក្លាយជាគំរូនៃតំបន់អាស៊ីអាគ្នេយ៍។
តាមទស្សនៈរបស់លោកសាស្ត្រាចារ្យរង Vu Minh Khuong ថា លោកប្រធាន Nguyen Xuan Phuc តាមរយៈដំណើរទស្សនកិច្ចលើកនេះចង់បញ្ជាក់ពីមូលដ្ឋានគ្រឹះនៃប្រទេសទំនើបមួយដែលកំពុងត្រូវបានបង្កើតជារូបរាងនៅវៀតណាម។ វៀតណាមនឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសិង្ហបុរី ដើម្បីឈានដល់វឌ្ឍនភាពដ៏សំខាន់ៗនាពេលខាងមុខ៕